គិតត្រឹមម៉ោង ១ ថ្ងៃទី ៣ ខែសីហា (ម៉ោង UTC) ពិភពលោកមានអ្នកឆ្លងកូវីដ ១៩ សរុបជិត ១៩៩.៥៦ លានករណី ក្នុងនោះស្លាប់ជិត ៤.២៥ លាននាក់។ ចាប់តាំងពីការផ្ទុះឡើងមួយឆ្នាំកន្លះមុននេះ ចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកជិតដល់ ២០០ លាននាក់ហើយ។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ កូវីដ ១៩ ច្រើនជាងគេ ដោយមានអ្នកឆ្លងថ្មីចំនួន ៦៣ម៉ឺននាក់។ នៅថ្ងៃទី ២ ខែសីហាសហរដ្ឋអាមេរិកបានសម្រេចគោលដៅចាក់វ៉ាក់សាំងយ៉ាងតិចមួយដូសដល់ប្រជាជន ៧០% ពោលគឺយឺតជាងមួយខែ បើប្រៀបនឹងគោលដៅដំបូងដែលបានកំណត់ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden នៅថ្ងៃទី ៤ ខែកក្កដា។
តាមតំបន់ បច្ចុប្បន្នអាស៊ីគឺជាកន្លែងដែលមានចំនួនអ្នកឆ្លងវីរុសច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួនអ្នកជំងឺឡើងទៅដល់ជាង ៦២.៥ លានករណីនិងមានអ្នកស្លាប់ជិត ៩០៥.០០០ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ទ្វីបនេះក៏បានកត់ត្រាករណីឆ្លងថ្មីជិត ២៤០.០០០ ករណី និងមានអ្នកស្លាប់ចំនួន ៤.១១៥ នាក់។ ទ្វីបអឺរ៉ុបគឺជាតំបន់ដែលមានចំនួនករណីខ្ពស់ជាងគេទី ២ នៅលើពិភពលោក ដោយមានករណីឆ្លងចំនួន ៥១,៧ លានករណី ប៉ុន្តែជាតំបន់ឈានមុខគេរបស់ពិភពលោកទាក់ទងនឹងការស្លាប់ដែលមានជាង ១.១៣៥.០០០ ករណី៕