អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel |
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាល អាហ្សង់ទីនថា បញ្ហាដែលបានលើកមកពិភាក្សា ក្នុងកិច្ចចរចាររួមមានទាំងបញ្ហាពាណិជ្ជកម្មទ្វេភាគីនិង យថាទស្សន៍អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយរវាងសហភាពអឺរ៉ុបនិងប្លុក ទីផ្សាររួមអាមេរិកខាងត្បូង។ ដំណើរទស្សនកិច្ចក្នុងមួយថ្ងៃរបស់លោកស្រី Merkel ក៏សំដៅត្រៀមរៀបចំឲ្យការផ្ទេរប្តូរដំណែងប្រធានក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខពិភពលោក (G20) ដែលអាហ្សង់ទីននឹងទទួលដំណែងពីអាល្លឺម៉ង់ចាប់ពីឆ្នាំខាងមុខ៕