អធិការបតីអាល្លឺម៉ង់ លោកស្រី A. Merkel (រូបថត៖ vov.vn) |
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី A. Merkel ទៅកាន់ Auschwitz ក្នុងរយៈពេល ១៤ ឆ្នាំកន្លងទៅ។ រួមជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki លោកស្រីអធិការបតីអាល្លឺម៉ង់ បានដាក់កម្រងផ្កានិងចំណាយពេលមួយនាទី ដើម្បីឈរស្មឹងស្មាតដល់ជនរងគ្រោះដែលត្រូវបានស្លាប់ដោយពួកណាហ្ស៊ីអាល្លឺម៉ង់ នៅទីនេះ។ ដំណើរទស្សនកិច្ចនៅ Auschwitz របស់ថ្នាក់ដឹកនាំអាល្លឺម៉ង់ ត្រូវបានធ្វើឡើងនៅមុនពេលថ្ងៃមុននោះ ដែលទេសាភិបាលទាំង ១៦ នៅប្រទេសអាឡឺម៉ង់បានឯកភាពផ្តល់ថវិកា ៦០ លានអឺរ៉ូ (ស្មើនឹង ៦៦,៥៦ លានដុល្លារអាមេរិក) សម្រាប់ការអភិរក្សជំរុំប្រមូលផ្តុំនេះ៕