អធិកាបតីអាល្លឺម៉ង់ផ្តើមឡើងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍

Chia sẻ
(VOVworld) – នាថ្ងៃទី ១៧ កុម្ភៈ អធិការបតីអាក្លឺម៉ង់
លោកស្រី Angela Merkel បានមានបទសន្ទរកថាសំខាន់
នៅរដ្ឋសភានៃប្រទេសនេះមុនពេលសន្និសីទ កំពូល
សហគភាពអឺរ៉ុប (EU) ដែលផ្តោតទៅលើបញ្ហាសំខាន់
ចំនួន ៣ គឺ៖ វិបត្តិ ជនអន្តោប្រវេសន៍ យន្តការជាសមាជិក
របស់អង់គ្លេសក្នុង EU និងស្ថានភាពនៅ ស៊ីរី។ 
អធិកាបតីអាល្លឺម៉ង់ផ្តើមឡើងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ - ảnh 1
អធិកាបតីអាល្លឺម៉ង់ផ្តើមឡើងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ (Image: VNA)


(VOVworld) – នាថ្ងៃទី ១៧ កុម្ភៈ អធិការបតីអាក្លឺម៉ង់ លោកស្រី Angela Merkel
បានមានបទសន្ទរកថាសំខាន់នៅរដ្ឋសភានៃប្រទេសនេះមុនពេលសន្និសីទ
 កំពូលសហគភាពអឺរ៉ុប (EU) ដែលផ្តោតទៅលើបញ្ហាសំខាន់ចំនួន ៣ គឺ៖ វិបត្តិ
ជនអន្តោប្រវេសន៍ យន្តការជាសមាជិករបស់អង់គ្លេសក្នុង EU និងស្ថានភាពនៅ
ស៊ីរី។ ស្តីពីវិបត្តិជនអន្តោប្រវេសន៍ លោកស្រី Merkel បានឡើងសម្លេងការពារ
គោលនយោបាយបច្ចុប្បន្នសំដៅកាត់បន្ថយចំនួនជនចំណាកស្រុកហូរចូលអឺរ៉ុប។
លោកស្រីបានសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ចំនួន ៣ ក្នុងវិធានការរួមមាន៖
ការដោះស្រាយមូលហេតុបណ្ដាលឡើងស្ថានភាពជនចំណាកស្រុក ការកសាង
 តំបន់ខ្សែព្រំដែននៅខាងក្រៅ EU ឡើងវិញនិងការកែសម្រួលកូតាបែងចែក
ទទួលជនចំណាកស្រុកក្នុង EU។ ថ្នាក់ដឹកនាំអាល្លឺម៉ង់បានសង្កត់ធ្ងន់ទៅលើ
គោលដៅរួមគឺការកាត់បន្ថយបរិមាណជនអន្តោប្រវេសន៍ប្រកបដោយប្រសិទ្ធ
ភាពនិងយូរអង្វែង។ លោកស្រីក៏បានព្រមានផលវិបាកដោយការបិទច្រកទ្វារ
ព្រំដែន ជាមួយក្រិកនិង Macedonia ព្រមទាំង សម្តែងក្តីសប្បាយរីករាយអំពី
ការគាំទ្រ ទទួលនិងការពារជនអន្តោប្រវេសន៍របស់ប្រជាពលរដ្ឋអាល្លឺម៉ង់
ផងដែរ។

        ទាក់ទិនដល់បញ្ហានៅស៊ីរី អធិការបតី Merkel បានវាយតំលៃស្ថានភាព
មនុស្សធម៌នៅប្រទេសនេះគឺលើសលុបលាស់ ហើយស្នើរបង្កើតំបន់ហាម
ឃាត់​ហោះហើរមួយនៅស៊ីរីឡើងវិញសំដៅការពារនិងជួយស្ថិរភាពជន
ចំណាកស្រុក។

ចំពោះមុខសំណើរកែទម្រង់ EU របស់អង់គ្លេស​ លោកស្រី Merkel វាយ តំលៃថា៖
 ការផ្តើមគំនិតរបស់អង់គ្លេសគឺសមស្របនិងអាចត្រូវបានអនុវត្ត មិនត្រឹមតែ
ដើម្បីផលប្រយោជន៍របស់អង់គ្លេសតែប៉ុណ្ណោះ។ លោកស្រី Merkel ក៏បាន
គាំទ្រសំណូមពរកែទម្រង់ប្រព័ន្ធសន្តិសុខសង្គមក្នុង EU ដែរ ហើយចាត់ទុក
ថា៖ ប្រទេសជាសមាជិកនិមួយៗមានសិទ្ធិការពារប្រព័ន្ធសង្គមរបស់ខ្លួន។
ប៉ុន្តែ លោកស្រីបានការពារគោលការណ៍សេរីភាពធ្វើដំណើរទៅវិញទៅមក
ក្នុង EU៕ 

ប្រតិកម្មទៅវិញ