អាទិភាពរបស់វៀតណាមក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺបង្កើន តួនាទីនៃលទ្ធិពហុភាគីនិយម

Chia sẻ
(VOVWORLD) - នោះគឺការអះអាងរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh នាពេលអញ្ជើញឆ្លើយសម្ភាសន៍ជាមួយវិទ្យុសម្លេងវៀត ណាមស្ដីពីអាទិភាពនានារបស់វៀតណាមក្នុងឋានៈជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) អាណត្តិ ២០២០-២០២១។ 
អាទិភាពរបស់វៀតណាមក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺបង្កើន តួនាទីនៃលទ្ធិពហុភាគីនិយម - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (រូបថត៖ chinhphu.vn)

  តាមលោកថា ក្រុមប្រឹក្សានសន្តិសុខជាស្ថានប័នដែលមានតួនាទីសំខាន់ជួរមុខនៃ អ.ស.បក្នុងបញ្ហាសន្តិភាពសន្តិសុខពិភពលោក។ ការដែលវៀតណាមចូលរួម ក្រុមប្រឹក្សាសន្តិសុខគឺមានន័យថា វៀតណាមនឹងចូលរួមអង្គការជាសកលមួយ ក្នុងវិស័យធានាសន្តិសុខ សន្តិភាពពិភពលោក ក៏ដូចជាដោះស្រាយជម្លោះអន្តរ ជាតិនានាផងដែរ។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអោយដឹងថែមទៀតថា៖ Phạm Bình Minh បានអោយដឹងថែមទៀតថា៖ Phạm Bình Minh បានអោយដឹងថែមទៀតថា៖ “អាទិភាពរបស់វៀតណាមគឺធ្វើយ៉ាងណាបង្កើនថែមទៀតនូវតួនាទីនៃលទ្ធិពហុភាគីនិយម។ វៀតណាមានគោលបំណងចង់ជំរុញលទ្ធិពហុភាគីនិយម ការ គោរពច្បាប់អន្តរជាតិ តាមនោះដោះស្រាយបញ្ហាជាសកល ក៏ដូចជាបញ្ហាសន្តិ ភាព សន្តិសុខទៀតផង។ វៀតណាមមានគោលបំណងចង់រួមចំណែកទៅក្នុង បញ្ហានានាដូចជាការដោះស្រាយជម្លោះ បញ្ហានារីនិងកុមារក្នុងជម្លោះ ឬបញ្ហា ដោះស្រាយគ្រាប់បែកមីនក្រោយពីសង្គ្រាមផងដែរ”។

លោក Phạm Bình លោក Phạm Bình Minh បានសង្កត់ធ្ងន់ថា នាពេលចូលរួមក្រុមប្រឹក្សា សន្តិសុខអ.ស.ប គោលដៅរបស់វៀណាមគឺកសាងបរិយាកាសប្រកបដោយសុខ សន្តិភាពលើពិភពលោកក៏ដូចនៅក្នុងតំបន់ផងដែរ។ ប្រការនេះនឹងធានាអោយ វៀតណាមមានបរិយាកាសសន្តិភាពមួយដើម្បីបន្តអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ