អ៊ីតាលីត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្ដាលកំលាំងនគរបាលចរាចរណ៍

Chia sẻ
(VOVworld) – អ៊ីតាលីត្រៀមខ្លួនជាស្រេចជួយឧតប្ថម្ភវៀតណាមក្នុងការបណ្តុះ បណ្ដាលនិងលើកកំពស់ជំនាញសំរាប់កំលាំងនគរបាលចរចារណ៍។

អ៊ីតាលីត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្ដាលកំលាំងនគរបាលចរាចរណ៍ - ảnh 1
អ៊ីតាលីត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្ដាលកំលាំងនគរបាលចរាចរណ៍ (Image: VNA)


(VOVworld) – អ៊ីតាលីត្រៀមខ្លួនជាស្រេចជួយឧតប្ថម្ភវៀតណាមក្នុងការបណ្តុះ បណ្ដាលនិងលើកកំពស់ជំនាញសំរាប់កំលាំងនគរបាលចរចារណ៍។​ នេះគឺជាការអះ​អាងរបស់លោក Santo Puccia អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ជាតិ​អ៊ីតាលីដែលត្រូវបាននាំចេញក្នុងពិធីទទួលជួបសន្ទនាជាមួយប្រធានអគ្គនាយកដ្ឋាន នគរបាលគ្រប់គ្រងរដ្ឋបាលនិងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមវៀតណាម
ឧត្តមសេនីយ៍ ទោ To Thuong ដែលកំពុងមានដំណើទស្សនកិច្ចការងារនៅអ៊ីតាលី
នាថ្ងៃទី ២ កុម្ភៈ។ តាមលោក Puccia ថា៖ អ៊ីតាលីអាចជួយឧបត្ថម្ភបណ្តុះបណ្ដាល
នគរបាលចរាចរណ៍ វៀតណាមក្នុងការត្រួតពិនិត្យល្បាតនិងគ្រប់គ្រងខ្សែផ្លូវលើ
ដីគោក ក៏ដូចជា សហការជាមួយបណ្ដាស្ថប័នមានសមត្ថកិច្ចផ្សេងៗទៀតក្នុង
ការដោះស្រាយបញ្ហាចរាចរណ៍ផងដែរ។ ក្រៅពីនោះ អ៊ីតាលីនឹងជួយឧបត្ថម្ភ
វៀតណាមក្នុងការអនុវត្ត​បច្ចេកវិទ្យាខ្ពស់ចូលក្នុងការត្រួតពិនិត្យបណ្ដាខ្សែផ្លូវ
សំខាន់ៗ ជាដើម។ រីឯខ្លួនវិញ ឧត្តមសេនីយ៍​ទោ To Thuong បានសង្ឃឹមថា៖ វៀតណាមនឹងទទួលបានការជួយឧបត្ថម្ភជាក់ស្តែងពី សមភាគីអ៊ីតាលីនា
ពេលខាងមុខ៕

ប្រតិកម្មទៅវិញ