អ៊ីតាលីដាស់​តឿន​​ឱ្យ EU ធ្វើសកម្មភាពដើម្បី​ឆ្លើយ​តប​នឹងការកើនឡើងតម្លៃថាមពល

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Mario Draghi បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ធ្វើសកម្មភាពដើម្បីដោះស្រាយបញ្ហានៃការកើនឡើងតម្លៃថាមពលពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានចាត់ទុកថា ត្រូវមានដំណោះស្រាយរចនាសម្ព័ន្ធមួយចំនួន។
អ៊ីតាលីដាស់​តឿន​​ឱ្យ EU ធ្វើសកម្មភាពដើម្បី​ឆ្លើយ​តប​នឹងការកើនឡើងតម្លៃថាមពល - ảnh 1នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Mario Draghi។ (រូបថត៖ THX/TTXVN)

នៅថ្ងៃទី ៣ ខែឧសភា ក្នុងសុន្ទរកថាទៅកាន់សភាអឺរ៉ុបនៅទីក្រុង Strasbourg លោកនាយករដ្ឋមន្ត្រី Mario Draghi បានចាត់ទុកថា ការចំណាយលើថាមពលនឹងក្លាយជាចំណុចស្នូលនៃកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនាពេលខាងមុខ។ សហភាពអឺរ៉ុបត្រូវមានការសម្រេចចិត្តដ៏រឹងមាំ និងជាបន្ទាន់។ លោកនាយករដ្ឋមន្ត្រី Mario Draghi ក៏បានចាត់ទុកថា EU គួរតែកែសម្រួលផែនការដែលកំពុងអនុវត្តន៍ ដើម្បីដោះស្រាយការស្តារឡើងវិញ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ រហូតដល់វិបត្តិនៅអ៊ុយក្រែន និងការកើនឡើងតម្លៃថាមពល។

សុន្ទរកថាខាងលើរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី ត្រូវបាននាំចេញក្នុងបរិបទដែលសហភាពអឺរ៉ុបកំពុងជួបប្រទះនឹងការលំបាក ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលពីរុស្ស៊ី៕

ប្រតិកម្មទៅវិញ