|
អ៊ីតាលីក្លាយទៅជាទីកន្លែងក្តៅគគុករបស់ជនចំណាកស្រុកបន្ទាប់ពីកិច្ចព្រមព្រៀង EU - ទួរគី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១២ កក្កដា ស្ថាប័នការពារព្រំដែនអឺរ៉ុប (Frontex) បាន
ឲ្យដឹងថា៖ បរិមាណជនចំណាកស្រុកខុសច្បាប់ដែលហូរទៅអឺរ៉ុបកំពុងថយចុះ
គិតតាំងពីខែមេសាឆ្នាំ ២០១៦ ក្រោយពីសហភាពអឺរ៉ុប (EU) និងទួរគីទទួល
បានកិច្ចព្រមព្រៀងសំដៅទប់ស្កាត់រលកជនចំណាកស្រុកហូរទៅទ្វីបនេះ។
Frontex ចាត់ទុកថា៖ កិច្ចព្រមព្រៀងរវាង EU និងទួរគីអំពីការដែលប្រទេស
នេះជួយឧបត្ថម្ភ EU ទប់ស្កាត់រលកជនចំណាកស្រុកហូរទៅអឺរ៉ុបដោយទទួល
បានមកវិញការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុនិងនយោបាយ ក៏ដូចជា ការបិទ
បញ្ចប់ការធ្វើអន្តោប្រវេសន៍ តាមបណ្តោយប្រទេស Balkan នានា គឺជាកត្តា
ចំនួន ២ ដែលបង្កើតឡើងការផ្លាស់ប្តូរវិជ្ជមានពោលខាងលើ។ ប៉ុន្តែ Frontex
ក៏បានឲ្យដឹងថែមទៀតថា៖ អ៊ីតាលីកំពុងក្លាយទៅជាទីដៅ មកដល់ក្កៅគគុក
មួយក្នុងពេលដែលជនចំណាកស្រុកដាក់ចង្កូតបែរទៅកាន់ប្រទេសនេះផ្ទុយ
ពីការទៅកាន់ក្រិក៕