អ៊ីតាលី៖ ការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំប្រឆាំងជំទាស់កំណែទម្រង់ទីផ្សារពលកម្មរបស់រដ្ឋាភិបាល

Chia sẻ
(VOVworld) – នាថ្ងៃទី ២៨ មិនា ពលករអ៊ីតាលីរាប់សែន
នាក់បានដំណើរការដង្ហែក្បួន នៅទីក្រុង Roma សំដៅប្រឆាំង
ជំទាស់គោលនយោបាយកែទម្រង់ទីផ្សារពលកម្មនៃ
 នាយករដ្ឋមន្ត្រី Matteo Renzi។
អ៊ីតាលី៖ ការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំប្រឆាំងជំទាស់កំណែទម្រង់ទីផ្សារពលកម្មរបស់រដ្ឋាភិបាល - ảnh 1
អ៊ីតាលី៖ ការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំប្រឆាំងជំទាស់កំណែទម្រង់ទីផ្សារពលកម្មរបស់រដ្ឋាភិបាល (Image: VNA)


(VOVworld) – នាថ្ងៃទី ២៨ មិនា ពលករអ៊ីតាលីរាប់សែននាក់បានដំណើរការ
ដង្ហែក្បួន នៅទីក្រុង Roma សំដៅប្រឆាំងជំទាស់គោលនយោបាយកែទម្រង់
ទីផ្សារពលកម្មនៃ នាយករដ្ឋមន្ត្រី Matteo Renzi។ ការធ្វើបាតុកម្មពោលខាង
លើត្រូវបានរៀបចំឡើង ដោយសម្ព័ន្ធសហជីពកម្មករលោហស្សាហកម្ម (FIOM)
ដឹកនាំដោយ លោក  Maurizio Landidi ដែលជាបក្ខជនមានសតម្ថភាពជាច្រើននឹង
ក្លាយទៅជាថ្នាក់ដឹកនាំនៃគណៈបក្សនយោបាយឆ្វេងនិយមនាពេលខាងមុខ។
ថ្លែងមតិនៅទីនេះ លោក Landidi បានចោទ ប្រកាន់នាយករដ្ឋមន្ត្រី Renzi ក្នុងការដឹកនាំគណៈបក្សប្រជាធិបតេយ្យ (PD) តាមគោលជំហរកណ្ដល បដិសេធរាល់តំលៃប្រពៃណីនៃគណៈបក្សកាន់អំណាចតាម គោលការណ៍
ឆ្វេងកណ្ដាល។ នាខែមិនាកន្លងទៅ រដ្ឋាភិបាលអ៊ីតាលីបានអនុម័លើពង្រាង
ច្បាប់ដែលលោក Matteo Renzi ហៅថា៖ ច្បាប់ពលកម្ម (Jobs Act) ដែលអនុញ្ញត្ត
ឲ្យបណ្ដាក្រុមហ៊ុនអាចបញ្ចប់ការងារបុគ្គលិកដោយមូលហេតុអាជីវកម្ម។
តាមលោក Renzi ថា៖ ពង្រាងច្បាប់នេះនឹងកាត់បន្ថយស្ថានភាពបាត់អាជីពនៅ
អ៊ីតាលី៕

ប្រតិកម្មទៅវិញ