អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី S.Berlusconi ប្រកាសបន្តធ្វើនយោបាយ

Chia sẻ
(VOVworld)-អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី Silvio Berlusconi ទើបនឹងប្រកាស
ថា មិនបោះបង់ចោលតួនាទីជាអ្នកដឹកនាំភាគីនិយមកណ្តាល

អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី S.Berlusconi ប្រកាសបន្តធ្វើនយោបាយ  - ảnh 1
អតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Silvio Berlusconi (រូបថតៈ AFP/TTXVN)


(VOVworld)-អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី Silvio Berlusconi ទើបនឹងប្រកាសថា មិន
បោះបង់ចោលតួនាទីជាអ្នកដឹកនាំភាគីនិយមកណ្តាលដោយមិនអើពើ ថា លោកនឹង
ត្រូវហូតមុខងារជាព្រឹទ្ធសមាជិកបន្ទាប់ពីតុលាកាកំពូលកាត់​ទោសលោកគែងបន្លំពន្ធ
នាខែសីហាមុននេះ។ ក្នុងបទថ្លែងមតិ១លើទូរទស្សន៌នាយប់ថ្ងៃទី១៨កញ្ញាលោក
Berlusconi អះអាងថា លោកគ្មានទោសអ្វីទាំងអស់។ តាមលោក Berlusconi ថា
បណ្តាចៅ​ក្រមចង់បណ្តេញលោកចេញពីជីវភាពនយោបាយ ដោយតាមរយៈវិធាន
ការរបស់តុលាការ។ លោកក៏ បានអំពាវនាវឲ្យអ្នកបោះឆ្នោតរបស់ភាគីនិយមកណ្តាល គាំទ្រគណៈបក្សនយោបាយរបស់លោក ដែលមានឈ្មោះថា គណៈបក្សប្រជាជនសេរី
ដោយទើបនឹងយក ឡើងវិញឈ្មោះចាស់គឺគណៈបក្សឈានឡើងអ៊ីតាលី៕

ប្រតិកម្មទៅវិញ