លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair។
(រូបថត៖ VGP/Nhat Bac) |
TBI គឺជាអង្គការមិនរកប្រាក់ចំណេញដែលត្រូវបានបង្កើតឡើងដោយអតីត
នាយករដ្ឋមន្ត្រី លោក Tony Blair ដើម្បីជួយរដ្ឋាភិបាលនានាក្នុងការដោះស្រាយបញ្ហា
ប្រឈមផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយតាមរយៈការកសាងយុទ្ធសាស្ត្រ គោល
នយោបាយ និងការជំរុញសកលភាវូបនីយកម្ម។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសម្ដែង
បំណងថា នាពេលខាងមុខ លោក Tony Blair បន្តយកចិត្តទុកដាក់ និងរួមចំណែក
ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសលើគ្រប់វិស័យ; ជា
ពិសេសការពិគ្រោះយោបល់ និងដើរតួនាទីជាស្ពានតភ្ជាប់ជាមួយដៃគូនានា ដើម្បីជួយ
ឧបត្ថម្ភវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការឆ្លើយតបទៅនឹងការ
ប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល... ; ទាក់ទាញទុន
វិនិយោគប្រកបដោយគុណភាព ក្នុងនោះមានដើមទុនមកពីអឺរ៉ុបផងដែរ។
រីឯខ្លួនវិញ អតីតនាយករដ្ឋមន្ត្រីលោក Tony Blair បានអះអាងថា វៀតណាម
ជានិច្ចកាលដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងកិច្ចការបរទេសរបស់អង់គ្លេស វាយ
តំលៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានទស្សនៈដែលយក
មនុស្សជាមជ្ឈភាព ជាម្ចាស់កម្មវត្ថុ ជាគោលដៅនិងកម្លាំងចលករនៃការអភិវឌ្ឍ។ ដោយយល់ស្របនឹងសំណើសហប្រតិបត្តិការរបស់នាយករដ្ឋមន្ត្រី
វៀតណាមលោក Pham Minh Chinh ក្នុងឋានៈជាប្រធានវិទ្យាស្ថាន TBI លោក Tony Blair បានអះអាង
ថា នឹងបន្តកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភវៀតណាមក្នុងការជំរុញគម្រោងកិច្ចសហ
ប្រតិបត្តិការក្នុងស័យនានាដែលភាគីទាំងពីរមានប្រៀបខ្លាំងនិងតម្រូវការ៕