អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Phan Van Khai បានទទួលមរណភាព |
លោក Luu Binh Nhuong សមាជិកប្រចាំការនៃគណៈកម្មាធិការទទួលបន្ទុក សង្គមកិច្ចរបស់រដ្ឋសភាវៀតណាម បានឲ្យដឹងថា៖
អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Phan Van Khai ជាថា្នក់ដឹកនាំមួយរូបដ៏ឆ្នើម និងជាគំរូដ៏ប្រពៃថ្លៃថ្លា សំរាប់ជំនាន់ថ្នាក់ដឹកនាំក្រោយ ជាពិសេសកម្មាភិបាលជាសមាជិកក្នុងគណៈរដ្ឋមន្ត្រីរបស់រដ្ឋ។ លោក Phan Van Khai ក៏ជានិមិត្តរូបដ៏ល្អប្រសើរមួយដែលមានគ្រប់លក្ខណៈសម្បតិ្ត “ឧស្សាហ៍ សន្សំសំចៃ តម្លាភាព - ឈ្លាសវៃ សមភាព ” ដូចពាក្យពេជ្រដែលលោកប្រធាន ហូជីមិញ ធ្លាប់បានប្រដៅកាលពីមុនមក”។
លោក Phan Van Khai បានទទួលគ្រឿងឥស្សរិយយស ផ្កាយមាស និងមេដាយនៃ ៥៥ ឆ្នាំក្នុងជួរបក្សកុម្មុយនិស្ត វៀតណាម (ឆ្នាំ២០១៤) ពីបក្ស និង រដ្ឋ ប្រគល់ជូន ដោយមានគុណបំណាច់ក្នុងបុព្វហេតុបដិវត្តន៍៕