អាណិកជនវៀតណាមនៅជប៉ុនជួយប្រជាជនក្នុងប្រទេសដែលរងគ្រោះដោយគ្រោះធម្មជាតិ

Ngoc Huan/VOV រស់នៅប្រទេសជប៉ុន
Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ២០ ខែកញ្ញា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន បានសហការជាមួយសហព័ន្ធជនវៀត ណាមប្រចាំនៅប្រទេសជប៉ុន ដើម្បីរៀបចំពិធីបូកសរុបការងារអំពាវនាវ និងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់ជនរួមជាតិក្នុងប្រទេស ដែលរងគ្រោះដោយគ្រោះធម្មជាតិដែលបណ្តាលមកពីព្យុះទីហ្វុង Yagi។

អាណិកជនវៀតណាមនៅជប៉ុនជួយប្រជាជនក្នុងប្រទេសដែលរងគ្រោះដោយគ្រោះធម្មជាតិ - ảnh 1លោក Nguyen Duc Minh ភារធារីស្ថានទូតវៀតណាមប្រចាំនៅទីក្រុងតូក្យូ មាគមជនវៀតណាម និងតំណាងអង្គភាពអាជីវកម្មវៀតណាមនៅជប៉ុននៅចូលរួមពិធី (រូបថត៖ Xuan Giao/TTXVN)

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Duc Minh ភារធារីស្ថានទូតវៀតណាមប្រចាំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានអះអាងថា ការរៃអង្គាសប្រាក់និងជំនួយឧបត្ថម្ភដល់ប្រជាជននៅតំបន់រងគ្រោះទឹកជំនន់ក្នុងប្រទេសនេះ គឺជាការបង្ហាញនូវស្មារតីសាមគ្គីភាព និងការចែករំលែក ទំនួលខុសត្រូវរបស់អាណិកជននៅក្រៅប្រទេស ចំពោះប្រជាជននៅតំបន់គ្រោះមហន្តរាយធម្មជាតិ និងដល់ស្រុកកំណើតរបស់ខ្លួន។

ក្នុងពិធីបិទ សហព័ន្ធសមាគមជនវៀតណាមនៅជប៉ុនបានប្រកាសនិងកត់ត្រាចំនួនទឹកប្រាក់សរុបដែលប្រមូលបានគឺជាង ៣,៦ ពាន់លានដុង (ជាង ១៤០.០០០ដុល្លារអាមេរិក”៕

ប្រតិកម្មទៅវិញ