រុស្ស៊ីនិងកាណាដាផ្តល់ជំនួយឧបត្ថម្ភជួយវៀតណាមជំនះផលវិបាកនៃព្យុះទីហ្វុង Yagi

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២០ ខែកញ្ញា យន្តហោះពិសេសរបស់ក្រសួងស្ថានការណ៍គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ីបានដឹកជញ្ជូនជំនួយមនុស្សធម៌ជាង ៣៥ តោន ជូនដល់វៀតណាមដើម្បីជួយជម្នះផលវិបាកដ៏អាក្រក់បណ្តាលពីព្យុះទីហ្វុង Yagi។ 
រុស្ស៊ីនិងកាណាដាផ្តល់ជំនួយឧបត្ថម្ភជួយវៀតណាមជំនះផលវិបាកនៃព្យុះទីហ្វុង Yagi - ảnh 1ប្រជាជនដឹកជញ្ជូនសម្ភារចាំបាច់ទៅជួយប្រជាជននៅតំបន់លិចទឹកនៃឃុំ Tri Yen ស្រុក Yen Dung (Bac Giang) (រូបភាព៖ Danh Lam/TTXVN)

ពិធីប្រគល់ទំនិញបានប្រព្រឹត្តទៅ បន្ទាប់ពីយន្តហោះពិសេសបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ។ ទំនិញមនុស្សធម៌ជាង ៣៥ តោន ត្រូវបានរុស្ស៊ីបញ្ជូនមកវៀតណាម រួមមាន ស្ថានីយ៍ថាមពលចល័ត តង់ អាហារ និងសម្ភារៈចាំបាច់។ ទំនិញជាជំនួយត្រូវបានបញ្ជូនទៅខេត្ត Lao Cai ភ្លាមៗ ក្នុងយប់ថ្ងៃទី ២០ កញ្ញា។

នៅថ្ងៃដដែល ស្ថានទូតកាណាដាប្រចាំនៅវៀតណាមបានប្រកាសថា កាណាដាបានផ្តល់ប្រាក់ចំនួន ៥៦០.០០០ ដុល្លារកាណាដា (ជាង ១០ ពាន់លានដុង) ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះទីហ្វុង Yagi។ តាមនោះ តាមរយៈអង្គការ Oxfam រដ្ឋាភិបាលកាណាដាបានឧបត្ថម្ភការផ្គត់ផ្គង់ទឹក សេវាអនាម័យ និងឧបករណ៍អនាម័យ ព្រមទាំងសេវាសុខភាពសម្រាប់ សហគមន៍ជនដែលងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងការបាក់ដីបន្ទាប់ពីព្យុះ៕

ប្រតិកម្មទៅវិញ