អាណិកជនវៀតណាមឆ្នើមនៅប្រទេសថៃអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម

Chia sẻ
(VOV)_គណៈកម្មាធិការរដ្ឋអំពីជនជាតិវៀតណាម
នៅបរទេសបានសហការជា​មួយមជ្ឈឹមសមាគមព្រះពុទ្ធ
សាសនាវៀតណាម និងស្ថានឯកអគ្គរដ្ឋទូត​វៀត​ណាម
ប្រចាំនៅថៃបានរៀបចំគណៈប្រតិភូដោយរួមមាន
ព្រះចៅអធិការវត្តវៀតណាម និងតំណាងអណិកជន
វៀតណាមឆ្នើមនៅថៃ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច
​ការងារនៅវៀតណាមចាប់ពីថ្ងៃទី ២៥​ ដល់ ៣០ មិនា
 ២០១៧​។
អាណិកជនវៀតណាមឆ្នើមនៅប្រទេសថៃអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម - ảnh 1
អាណិកជនវៀតណាមឆ្នើមនៅប្រទេសថៃអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម (http://www.baomoi.com)

(VOV)_គណៈកម្មាធិការរដ្ឋអំពីជនជាតិវៀតណាមនៅបរទេសបានសហការជា​
មួយមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម និងស្ថានឯកអគ្គរដ្ឋទូត​វៀត​ណាម
ប្រចាំនៅថៃបានរៀបចំគណៈប្រតិភូដោយរួមមានព្រះចៅអធិការវត្តវៀតណាម និងតំណាងអាណិកជន វៀតណាមឆ្នើមនៅថៃ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ការងារនៅ
វៀតណាមចាប់ពីថ្ងៃទី ២៥​ ដល់ ៣០ មិនា ២០១៧​។ នាថ្ងៃទី ២៦ មិនា នៅហាណូយ
គណៈប្រតិភូបានទៅដាក់កម្រងផ្ការ និងចូល​គោរព​វិញ្ញាណក្ខន្ធ​លោកប្រធានហូជី
មិញនៅប្រាង្គតំកល់សព ទស្សនាវត្តសសរមួយ វត្ត Phap Van  វត្ត Tran Quoc ប្រាសាទ
 Quan Thanh វត្ត Kim Lien និងវត្ត Hoang An ជាដើម​។

        នេះជាលើកទីមួយហើយដែលគណៈកម្មាធិការរដ្ឋអំពីជនជាតិវៀត​ណាមនៅ​បរទេស
 សហការជាមួយបណ្ដាស្ថាប័នមានសមត្ថកិច្ច ដើម្បីរៀបចំ​ឡើង​សកម្មភាព​នៅក្នុង
ប្រទេសចំពោះពុទ្ធសាសនិងវៀតណាមនៅឯបរទេស​។ តាម​គំរោង ក្នុងរយៈពេលមក
បំពេញទស្សនកិច្ចការងារនៅវៀតណាម គណៈ​ប្រតិភូ​ព្រះចៅអធិការវត្តវៀតណាម និង
តំណាងអាណិកជនវៀតណាម​ដ៏ឆ្នើមនៅថៃ​នឹងចូល​ជួបសម្ដែងការគួរសមថ្នាក់ដឹក
នាំបក្ស រដ្ឋ និងធ្វើការជាមួយ​ស្ថាប័នមាន​សមត្ថកិច្ចរបស់វៀតណាម៕

ប្រតិកម្មទៅវិញ