អាជីវកម្មប្រកបដោយទំនួលខុសត្រូវ ដើម្បីអនាគតប្រកបដោយចីរភាពសម្រាប់យុវជនវៀតណាម

Chia sẻ

(VOVWORLD) - នេះគឺជាប្រធានបទនៃវេទិកាសិទ្ធិកុមារ និងធុរកិច្ច ដែលរៀបចំរួមគ្នាដោយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម និងសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) កាលពីថ្ងៃទី ៣០ ឧសភា នៅទីក្រុងហាណូយ។

អាជីវកម្មប្រកបដោយទំនួលខុសត្រូវ ដើម្បីអនាគតប្រកបដោយចីរភាពសម្រាប់យុវជនវៀតណាម - ảnh 1គណៈប្រតិភូចែករំលែកនៅវេទិកា (រូបថត៖ UNICEF វៀតណាម)

ថ្លែងក្នុងវេទិកានេះ លោកស្រី Rana Flowers តំណាងអង្គការ UNICEF ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា កុមារគឺជាបច្ចុប្បន្នកាលផង និងអនាគតផង ហើយសកម្មភាពអាជីវកម្មមិនអាចមាននិរន្តរភាពឡើយ ប្រសិនបើមិនគិតពីផលប៉ះពាល់ដល់កុមារ។

អាជីវកម្មប្រកបដោយទំនួលខុសត្រូវ ដើម្បីអនាគតប្រកបដោយចីរភាពសម្រាប់យុវជនវៀតណាម - ảnh 2លោកស្រី Rana Flowers តំណាងអង្គការ UNICEF ប្រចាំនៅវៀតណាម ថ្លែងក្នុងពិធីនេះ។ រូបថត៖ UNICEF វៀតណាម

វៀតណាមកំពុងចូលរួមកាន់តែខ្លាំងឡើង នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធទៅក្នុងសេដ្ឋកិច្ចពិភពលោក។ វៀតណាមក៏បង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព កំពុងស្ថិតក្នុងដំណើរការបង្កើតផែនការសកម្មភាពជាតិស្ដីពីការសុក្រិតច្បាប់ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពអាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់សហគ្រាស ដំណាក់កាល ២០២៣-២០២៧។ គណៈប្រតិភូបានឯកភាពថា ផែនការសកម្មភាពជាតិគួរតែពង្រឹងវិធានការពិសេស ដើម្បីធានាបាននូវការបង្ការ កាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងពន្លឿនវឌ្ឍនភាពរបស់កុមារលើផ្នែកសុខភាព អាហារូបត្ថម្ភ និងការអប់រំ ទឹកស្អាត អនាម័យ...។ គណៈប្រតិភូក៏បានផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ស្តីពីការរួមបញ្ចូលសិទ្ធិកុមារទៅក្នុងសកម្មភាពអាជីវកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់; គោលនយោបាយ និងសកម្មភាពលើកកម្ពស់សិទ្ធិកុមារ កំណត់បញ្ហាប្រឈម និងឱកាសសម្រាប់អាជីវកម្មក្នុងការអនុវត្តសិទ្ធិកុមារ៕

ប្រតិកម្មទៅវិញ