ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងកងទ័ពបារាំងលោក Sébastien Lecornu ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសកម្ម ភាពរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។ 

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងកងទ័ពបារាំងលោក Sébastien Lecornu។ (រូបថត៖ VGP)
ដោយវាយតំលៃខ្ពស់ចំពោះរដ្ឋមន្ត្រីក្រសួងកងទ័ពបារាំងដែលបានទទួលការអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី មានអត្ថន័យសំខាន់ ដោយរួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង។ លោកនាយករដ្ឋមន្ត្រីមានបំណងថា ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ដើម្បីត្រៀមរៀបចំឱ្យបានល្អបំផុត សម្រាប់ដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron; ក៏ដូចជាជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការវាង ក្រសួង និងមូលដ្ឋានផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីបារាំងគាំទ្រ និង ជំរុញបណ្តាប្រទេស EU ឱ្យឆាប់ធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ វៀតណាម-សហភាពអឺរ៉ុប (EVIPA) និងគណៈកម្មាធិការអឺរ៉ុប (EC) ឱ្យឆាប់ដកកាត លឿងលើការនាំចេញជលផលរបស់វៀតណាម ដោយផ្អែកលើការទទួលស្គាល់កិច្ច ខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មាន របាយការណ៍ និងគ្មានការគ្រប់គ្រង (IUU)។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Sébastien Lecornu បានសង្កត់ធ្ងន់ថា ភាគីបារាំង គោរពទំនាក់ទំនងជាមួយវៀតណាម; អះអាងថា ភាគីទាំងពីរអាចសម្រេចបាននូវ អនាគតដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងច្បាប់អន្តរជាតិ។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា គោលដៅមួយក្នុងចំណោមគោលដៅ នៃដំណើរទស្សនកិច្ចមកវៀតណាមនេះគឺដើម្បីរួមចំណែកត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខរបស់ប្រធានាធិបតីបារាំង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងរដ្ឋមន្ត្រីក្រសួងកងទ័ពបារាំងក៏បាន ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ទាក់ទងនឹងបញ្ហាដែនសមុទ្រ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍ ការដោះស្រាយវិវាទ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ និងការអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែង ការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)៕

ប្រតិកម្មទៅវិញ