អង់គ្លេសពិនិត្យមើលការផ្តើមគំនិតអំពីការបង្កើតតំបន់កណ្ដាលនៅស៊ីរីដើម្បី ប្រយុទ្ធប្រឆាំងនឹង IS

Chia sẻ
(VOVworld) – នាថ្ងៃទី ៨ តុលា អាមេរិកនិងអង់គ្លេសកំពុង
ពិនិត្យមើលការផ្តើមគំនិតអំពីការបង្កើតតំបន់កណ្ដាលតាម
បណ្ដោយខ្សែព្រំដែនជាមួយទួរគីនិងស៊ីរីដើម្បីការពារ
សុវត្ថិភាពសំរាប់ជនស៊ីវិល។ លោកខាងលិចបានទទួល
ស្គាល់ថា៖ ការប្រយុទ្ធប្រឆាំង នឹងកំលាំង “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅជួបការលំបាកជាច្រើន។
អង់គ្លេសពិនិត្យមើលការផ្តើមគំនិតអំពីការបង្កើតតំបន់កណ្ដាលនៅស៊ីរីដើម្បី ប្រយុទ្ធប្រឆាំងនឹង IS  - ảnh 1
អង់គ្លេសពិនិត្យមើលការផ្តើមគំនិតអំពីការបង្កើតតំបន់កណ្ដាលនៅស៊ីរីដើម្បី ប្រយុទ្ធប្រឆាំងនឹង  IS (Image: VNA)


(VOVworld) – នាថ្ងៃទី ៨ តុលា អាមេរិកនិងអង់គ្លេសកំពុងពិនិត្យមើលការផ្តើមគំនិត អំពីការបង្កើតតំបន់កណ្ដាលតាមបណ្ដោយខ្សែព្រំដែនជាមួយទួរគីនិងស៊ីរីដើម្បីការពារ សុវត្ថិភាពសំរាប់ជនស៊ីវិល។ លោកខាងលិចបានទទួលស្គាល់ថា៖ ការប្រយុទ្ធប្រឆាំង
នឹងកំលាំង “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅជួបការលំបាកជាច្រើន។ ថ្លែងមតិចំពោះ មុខមជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីជំនួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស
លោក  Phillip Hammond នៅទីក្រុងវ៉ាស៊ីងតោន សមភាគីអាមេរិក លោក John Kerry បាន
ឲ្យដឹងថា៖ ការផ្តើមគំនិតពោលខាងលើនឹងត្រូវបានពិចារណានិងស្រាវជ្រាវយ៉ាង
ម៉ត់ចត់។ មុននោះ បារាំងនិងទួរគីបានអះអាងនូវការគ្រាំទ្រការផ្តើមគំនិតពោលខាង
លើ។ ក្នុងព្រឹត្តិការណ៍ទាន់ទិនមួយទៀត យន្តហោះចំបាំងរបស់កងទ័ពជើងអាកាស អ៊ូស្ត្រាលីបានទម្លាប់គ្រាប់បែកចំនួន ២ គ្រាប់តម្រង់ទៅលើមូលដ្ឋានមួយរបស់ IS នៅ
អ៊ីរ៉ក់ នាយប់ថ្ងៃទី ៨ តុលា៕

ប្រតិកម្មទៅវិញ