អង់គ្លេសបានរកឃើញមនុស្សជាង ១.០០០ នាក់ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Manche

Chia sẻ

(VOVWORLD) -  នៅថ្ងៃទី១០ ខែតុលា ក្រសួងមហាផ្ទៃអង់គ្លេសបានប្រកាសថា ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ អាជ្ញាធរអង់គ្លេសបានជួយសង្គ្រោះ ឬ រាំងស្តាត់ជនចំណាកស្រុកសរុបចំនួន ១.១១៥ នាក់ ដែលកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រ Manche ពីបារាំងទៅកាន់អង់គ្លេស។

អង់គ្លេសបានរកឃើញមនុស្សជាង ១.០០០ នាក់ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Manche - ảnh 1ជនអន្តោប្រវេសន៍ខុសច្បាប់ធ្វើដំណើរពីបារាំងមកកាន់អង់គ្លេសតាមច្រកសមុទ្រ Manche នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២០  (រូបថត៖ AFP/TTXVN)

មុននោះ នៅថ្ងៃទី ៩ ខែតុលា អាជ្ញាធរអង់គ្លេសបានឲ្យដឹងថា បានធ្វើយុទ្ធនាការចំនួន ១៧ លើកនិងជួយសង្គ្រោះជនចំណាកស្រុកចំនួន ៤៩១ នាក់; នៅថ្ងៃទី ៨ ខែតុលា ជនចំណាកស្រុកចំនួន ៦២៤ នាក់ទៀតត្រូវបាន ជួយសង្គ្រោះក្នុងយុទ្ធនាការចំនួន ២៣ លើកផងដែរ។ អាជ្ញាធរបារាំងក៏បានប្រកាសថា បានរារាំងជនចំណាកស្រុកចំនួន ៤១៤ នាក់ ពីការព្យាយាមចូលទៅអង់គ្លេសក្នុងរយៈពេលពីរថ្ងៃនេះ។

សូមគូសបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសបានប្តេជ្ញា ការពារស្ថានភាពកើនឡើងនៃការឆ្លងកាត់ច្រកសមុទ្រ Manche ដ៏គ្រោះថ្នាក់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន PA (អង់គ្លេស) ចាប់តាំងពីដើមឆ្នាំ ២០២១ ដល់បច្ចុប្បន្ន ជនចំណាកស្រុកជាង ១៧.០០០ នាក់បានព្យាយាមឆ្លងកាត់ច្រកសមុទ្រ Manche ទៅកាន់អង់គ្លេសដែលបានកើនឡើងទ្វេដងនៃចំនួនដែលបានកត់ត្រាកាលពីឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ