|
អង់គ្លេសនិងបារាំងនឹងផ្តល់ជំនួយបន្ទាន់សំរាប់អ៊ីរ៉ាក់(DFID) |
(VOV)_បារាំងនិងអង់គ្លេសបានឯកភាពសហការជាមួយអាមេរិក ដើម្បីផ្តល់
ជំនួយមនុស្សធម៌សំរាប់ប្រជាជនអ៊ីរ៉ាក់។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក
Philip Hammond បានប្រកាសនាថ្ងៃទី៩ សីហាថា៖ បណ្ដាឡូរទំនិញជំនួយ
បន្ទាន់ ដំបូងរបស់អង់គ្លេស រួមមានទឹក តង់ នឹងមកដល់អ៊ីរ៉ាក់យ៉ាងឆាប់ៗ ដើម្បីជួយឧបត្ថម្ភប្រជាជនជាជនជាតិភាគតិច Yazidi ដែលកំពុងជាប់គាំងនៅ
តំបន់ភ្នំ Sinjar ភាគពាយ័ព្យប្រទេសនេះ បន្ទាប់ពី បណ្ដាជនប្រដាប់អាវុធនៅអ៊ីរ៉ាក់
គំរាមគំហែងសម្លាប់ពួកគេ។ នាថ្ងៃនេះដែរ ប្រធានាធិបតីបារាំង លោក Francois
Hollande ក៏បានជូនដំណឹងដែរថា៖ ប្រទេសនេះនឹងផ្តល់ជំនួយមកដល់អ៊ីរ៉ាក់ក្នុងប៉ុន្មានម៉ោងទៀតដែរ៕