អង់គ្លេសនិង EU មិនស្វែងរកសម្លេងរួមចំពោះបញ្ហាសិទ្ធិរបស់ប្រជាពលរដ្ឋទេ

Chia sẻ
(VOVWORLD) - តួនាទីរបស់តុលាការយុត្តិធម៌អឺរ៉ុប (ECJ) កំពុងជាបញ្ហាក្តៅគគុកដែល បណ្ដាលឲ្យឡើងការខ្វែងគំនិតរវាងអង់គ្លេសនិងសហភាពអឺរ៉ុប (EU) ចំពោះសិទ្ធិប្រជា ពលរដ្ឋ។ 
អង់គ្លេសនិង EU មិនស្វែងរកសម្លេងរួមចំពោះបញ្ហាសិទ្ធិរបស់ប្រជាពលរដ្ឋទេ - ảnh 1 អង់គ្លេសនិង EU មិនស្វែងរកសម្លេងរួមចំពោះបញ្ហាសិទ្ធិរបស់ប្រជាពលរដ្ឋទេ

(VOVworld) – តួនាទីរបស់តុលាការយុត្តិធម៌អឺរ៉ុប (ECJ) កំពុងជាបញ្ហាក្តៅគគុកដែល បណ្ដាលឲ្យឡើងការខ្វែងគំនិតរវាងអង់គ្លេសនិងសហភាពអឺរ៉ុប (EU) ចំពោះសិទ្ធិប្រជា ពលរដ្ឋ។ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅប្រទេសឆែក នាថ្ងៃទី ២៥ កក្កដា រដ្ឋមន្ត្រី ទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេស លោក David Davis បានអះអាងថា៖ រដ្ឋាភិបាលអង់គ្លេសយកចិត្តទុកដាក់ជាពិសេសទៅលើការទទួលបានកិច្ចព្រមព្រៀងស្តីអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ EU ដែលកំពុងរស់នៅនិងធ្វើការនៅអង់គ្លេស។ ប៉ុន្តែ លោក  Davis បានសម្តែងសញ្ញាមិនត្រៀមខ្លួនជាស្រេចចរចារជាមួយការទាមទារបស់ EU ស្តីអំពីតួនាទីរបស់ ECJ ក្នុងកិច្ចការពារសិទ្ធិប្រយោជន៍នៃប្រជាពលរដ្ឋ EU ដែលកំពុង រស់នៅនិងធ្វើការនៅអង់គ្លេស។ ក្នុងជំនួបធ្វើការនាថ្ងៃទី ២៥ កក្កដា នៅរដ្ឋធានី Prague ឆែក រវាងរដ្ឋមន្ត្រីទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេស លោក David Davis ជាមួយរដ្ឋមន្ត្រីការបរទេសឆែក លោក  Lubomir Zaoralek  លោក Davis បានឲ្យដឹងថា៖ រដ្ឋាភិបាលអង់គ្លេសមានគំនិតអនុវត្តច្បាប់ស្តីអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ EU នៅអង់គ្លេស ហើយច្បាប់នេះនឹងត្រូវបានតុលាការអង់គ្លេសឃ្លាំមើល៕ 

ប្រតិកម្មទៅវិញ