អង់គ្លេសធ្លាក់ចូលអស្ថិរភាពនយោបាយដោយសារ Brexit

Chia sẻ
(VOVworld) - វិបត្តិនយោបាយនៅចក្រភពអង់គ្លេស
ទាក់ទិនដល់ការសំរេចចិត្តចេញពីសហភាពអឺរ៉ុប (EU)
 (ឬហៅថា Brexit) កំពុងមានសភាពកាន់តែធ្ងន់ធ្ងរក្នុង
កាលៈទេសៈដែលភាគីនានាក្នុងប្រទេសប្រជែង
ដណ្ដើមយកឥទ្ធិពល ហើយថ្នាក់ដឹកនាំ EU ក៏កំពុងខំប្រឹងបែងបង្ខំឲ្យក្រុងឡុងដ៍បង្កើនល្បឿននៃការសំរេចនីតិវិធីចាកចេញពី EU។
អង់គ្លេសធ្លាក់ចូលអស្ថិរភាពនយោបាយដោយសារ Brexit - ảnh 1
អង់គ្លេសធ្លាក់ចូលអស្ថិរភាពនយោបាយដោយសារ Brexit (រូបថត៖AFP/TTXVN)

(VOVworld) - វិបត្តិនយោបាយនៅចក្រភពអង់គ្លេសទាក់ទិនដល់ការសំរេចចិត្តចេញ
ពីសហភាពអឺរ៉ុប (EU) (ឬហៅថា Brexit) កំពុងមានសភាពកាន់តែធ្ងន់ធ្ងរក្នុងកាលៈ
 ទេសៈដែលភាគីនានាក្នុងប្រទេសប្រជែងដណ្ដើមយកឥទ្ធិពល ហើយថ្នាក់ដឹកនាំ
EU ក៏កំពុងខំប្រឹងបែងបង្ខំឲ្យក្រុងឡុងដ៍បង្កើនល្បឿននៃការសំរេចនីតិវិធីចាកចេញ
ពី EU។ពីរ ថ្ងៃក្រោយពីនាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron ប្រកាសការ
លាលែង ពីតំណែងដោយសារភាគីគាំទ្រការបន្តនៅ EU មិនទទួលបានជ័យជំនះ
ក្នុងការ បោះប្រជាមតិនាថ្ងៃទី២៣ មិថុនា កន្លងទៅនោះ អ្នកដឹកនាំគណៈបក្សការ
ងារអង់ គ្លេសលោក Jeremy Corbyn ដែលជាអ្នកប្រឆាំងជំទាស់ Brexit ក៏កំពុងត្រូវ
ប្រឈមមុខនឹងសម្ពាធលាលែងពីតំណែងផងដែរ។ប៉ុន្តែ លោក Jeremy Corbyn
បានអះអាងថា លោកនឹងមិនលាលែងពីតំណែងទេ បើទោះបីជារហូតដល់ពេល
នេះមានសមាជិក១១រូបនៃគណៈបក្សការងារបានឡើងសម្លេងប្រឆាំងជំទាស់
លោករូបនេះនិងចាកចេញពីកណៈរដ្ឋមន្រ្តីរបស់លោក។លោក Jeremy Corbyn
ត្រូវបានចាត់ទុកថា បានទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលប្រជាជនអង់គ្លេស
បន្តនៅ EU ដោយសារមានរហូតដល់ទៅមួយភាគបីបរិមាណអ្នកបោះឆ្នោតនៃ
 គណៈបក្សការងារបានបោះឆ្នោតគាំទ្រ Brexit៕

ប្រតិកម្មទៅវិញ