អង់គ្លេស​ចាប់អារម្មណ៍ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមនៅ​ក្នុង​ COP26

Chia sẻ
(VOVWORLD) - វៀតណាមនិងអង់គ្លេសមានឱកាសជាច្រើន ដើម្បីសហប្រតិបត្តិការក្នុងដំណើរការសម្រេចគោលដៅកំណើនបៃ តង។ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Gareth Ward បានអះអាងដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅចំពោះមុខនិទាឃរដូវ ឆ្នាំ ខាល ចត្វាស័ក ២០២២។
អង់គ្លេស​ចាប់អារម្មណ៍ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមនៅ​ក្នុង​ COP26 - ảnh 1ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Gareth Ward។ (ប្រភព៖TTXVN)

យោងតាមលោកឯកអគ្គរដ្ឋទូត Gareth Ward ក្នុងពេលដែលវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនទាក់ទងនឹងការប្រែប្រួលអាកាសធាតុនោះ ខឿនសេដ្ឋកិច្ចដ៏សកម្មនេះ នៅតែត្រូវការថាមពលជាច្រើន ដើម្បីរក្សាអត្រាកំណើនរបស់ខ្លួន។ ដូច្នេះហើយ លោកឯកអគ្គរដ្ឋទូតបានចាប់អារម្មណ៍ ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅក្នុងសន្និសីទលើកទី ២៦ របស់ភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។

លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ដើម្បីជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ដូចជាវៀតណាម សហគមន៍អន្តរជាតិរួមទាំងចក្រភពអង់គ្លេស បានធ្វើការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុជាច្រើន។ តាមនោះ ចក្រភពអង់គ្លេសបានប្រកាសប្រភពឧបត្ថម្ភថ្មីសម្រាប់មូលនិធិអាកាសធាតុបៃតងអាស៊ាន ដោយនាំមកឱកាសវិនិយោគប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យថាមពលកកើតឡើងវិញ ក៏ដូចជាការផ្តល់ទុនសម្រាប់យន្តការហិរញ្ញវត្ថុបៃតងផងដែរ។ យោងតាមលោក Gareth Ward បច្ចុប្បន្ននេះ មានក្រុមហ៊ុនអង់គ្លេសជាច្រើនបានបង្ហាញបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់នៅវៀតណាម៕

ប្រតិកម្មទៅវិញ