ក្នុងដំណើរទស្សនកិច្ចនៅអាមេរិកចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែឧសភា មេបញ្ជាការកងទ័ពជើងទឹក អង់គ្លេស ឧត្តមនាវីឯក Tony Radakin បានឲ្យដឹងថា ការដាក់ពង្រាយក្រុមនាវាដឹកយន្តហោះ HMS Queen Elizabeth ទៅកាន់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក គឺសក្ខីភាពបញ្ជាក់កំលាំងនៃទំនាក់ទំនងពិសេស “នៅក្នុងពិភពលោកដែលមានការប្រកួតប្រជែងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ” ហើយប្តេជ្ញារក្សាឲ្យបាននូវសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងតំបន់។
លោកឧត្តមនាវីឯក Radakin បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង់គ្លេស សំដៅឆ្ពោះរកតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ប្រកប់ដោយសេរីភាព និងបើកចំហ អនុញ្ញាតឱ្យការធ្វើពាណិជ្ជកម្ម និងវិបុលភាពរីកចម្រើន និងស្ថិតស្ថេរនៅជុំវិញពិភពលោក៕