អង្គភាពអាជីវកម្មវៀតណាមពន្លឿនការផ្សព្វផ្សាយនៅផ្សារណាត់ម្ហូបអាហារធំបំផុតក្នុងតំបន់អាស៊ី

Chia sẻ
(VOVworld)-អង្គភាពអាជីវកម្មវៀតណាមមួយចំនួនដែលស្ថិតក្នុងក្រុមផលិត មុខទំនិញមានសក្តានុភាព សម្រាប់នាំចេញដូចជាអង្ករ

អង្គភាពអាជីវកម្មវៀតណាមពន្លឿនការផ្សព្វផ្សាយនៅផ្សារណាត់ម្ហូបអាហារធំបំផុតក្នុងតំបន់អាស៊ី - ảnh 1
អង្គភាពអាជីវកម្មវៀតណាមពន្លឿនការផ្សព្វផ្សាយនៅផ្សារណាត់
ម្ហូបអាហារធំបំផុតក្នុងតំបន់អាស៊ី


(VOVworld)-អង្គភាពអាជីវកម្មវៀតណាមមួយចំនួនដែលស្ថិតក្នុងក្រុមផលិត មុខទំ និញមានសក្តានុភាព សម្រាប់នាំចេញដូចជាអង្ករ តែ កាហ្វេ ស្រាទំពាំងបាយជូនិង
ផ្លៃឈើ បានចូលរួមផ្សារណាត់ម្ហូបអាហារនិងសណ្ឋាគារ (FHA) ដែល កំពុងប្រព្រឹត្ត
ទៅនៅប្រទេសសឹង្ហបុរីចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥មេសា។ លោក ស្រី Nguyen Viet
Chi ទីប្រឹក្សាទទួលបន្ទុកពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រ ចាំនៅសឹង្ហបុរីបានឲ្យ
ដឹងថា FHA  ២០១៦ជាឱកាសសម្រាប់អង្គភាពអាជីវកម្ម វៀតណាមបានចូលរួមផ្ទាល់
ជាមួយផ្សារណាត់ធំបំផុតក្នុងតំបន់ ក៏ដូចជាបាន ផ្លាស់ប្តូរផ្ទាល់និងស្វែងរកដៃគូនាំ
ចូលក្នុងតំបន់។ តាមតួលេខរបស់អគ្គនាយកដ្ឋានស្ថិតិសឹង្ហបុរីថា ផ្នែកម្ហូបអាហារ
របស់វៀតណាមបាននាំចេញទៅសឹង្ហបុរីក្នុងឆ្នាំ ២០១៥ទទួលបាន៣២០លានដុល្លារ
អាមេរិក ស្រូបយក៤%នៃភាគហ៊ុនទីផ្សារ នាំចូលស្បៀងអារហាររបស់ប្រទេសនេះ។​ អតិថិជនជាង៦៨.០០០នាក់មកពី ប្រទេសចំនួន៩៥បានចូលរួមផ្សារណាត់នេះ៕

ប្រតិកម្មទៅវិញ