អង្គភាពអាជីវកម្មវៀតណាមនិងអាមេរិកប្រឆាំងជំទាស់ការហូតពន្ធប្រឆាំងការគាំពារបង្កងដែលបាននាំចូលពីវៀតណាម

Chia sẻ
គេហទំព័ររបស់សម្ព័ន្ធភាពជលផលអាមេរិកក៏បានចាត់ទុកថា÷ ផ្នែកឧស្សាហកម្មបង្កងក្នុងប្រទេស ត្រូវស្វែងរកដំណោះស្រាយយូរអង្វែងជំនួសអោយការអំពាវនាវអោយរដ្ឋាភិបាលហូតពន្ធ ប្រឆាំងការគាំពារចំពោះមុខទំនិញនាំចូល 
អង្គភាពអាជីវកម្មវៀតណាមនិងអាមេរិកប្រឆាំងជំទាស់ការហូតពន្ធប្រឆាំងការគាំពារបង្កងដែលបាននាំចូលពីវៀតណាម - ảnh 1
បង្កង វៀតណាម(TTXVN)

(VOV)_សេចក្ដីសម្រេចចិត្តចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មអាមេរិក អំពី
ការហូតពន្ធប្រឆាំងការគាំពារបង្កងក្លាស់សេរដែលបាននាំចូលពីវៀតណាមបាន
បណ្ដាលអរិចិត្តចំពោះអង្គភាពអាជីវកម្មវៀតណាមនិងអាមេរិក។ លោក Nguyen
Van Kich អគ្គនាយកក្រុមហ៊ុនភាគហ៊ុនជលផល Cafatex ជាក្រុមហ៊ុន​នាំចេញ បណ្ដាមុខទំនិញពីបង្កងក្លាស​សេ​បានចាត់ទុកថា÷ ​បណ្ដាអង្គភាពអាជីវកម្មកំពុង ធ្វើសកម្មភាពតាមយន្តការទីផ្សារ។ ដូច្នេះ មិន​ទទួល​បានការគាំពារដោយឡែក ណាមួយពីរដ្ឋទេ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ​÷

          “ ក្នុងផ្នែកចិញ្ជឹម និងជាពិសេសគឺផ្នែកចិញ្ជឹមបង្កង គ្មានការជួយឧបត្ថម្ភ​ជា
ទឹក​ប្រាក់ណា​ទេ។ ប្រជាជនត្រូវគិតគូរធ្វើដោយខ្លួនឯង។ នេះគឺជាសេចក្ដី សម្រេច ចិត្តមិនសមភាពទេ។”

          ក៏នាថ្ងៃទី ១៤សីហា នៅអាមេរិក ក្នុងសម័យសួរដេញដោលចុងក្រោយអំពី​ការប្តឹងតវ៉ារបស់សម្ព័ន្ធភាពឧស្សាហកម្មបង្កង តំបន់ឈូងសមុទ្រអាមេរិក ចំពោះ
ផលិតផលបង្កងក្លាសេដែលបាននាំចូលពីវៀតណាមនិងប្រទេសមួយ​ចំនួន អង្គភាព អាជីវកម្មអាមេរិកជាច្រើនបានប្រឆាំងជំទាស់សំណូមពរហូតពន្ធប្រឆាំងការគាំពារ
ចំពោះមុខទំនិញពោលខាងលើ។ Guy Pizzuti នាយក​ទទួលបន្ទុកជលផលរបស់ 
Publix Super Markets ជាផ្សារទំនើបមួយ​ក្នុងចំណោមផ្សារទំនើបធំបំផុតចំនួន ១០របស់អាមេរិក បានអោយដឹងថា÷

          “ គ្មានពេលណាខ្ញុំ​​គិតថា÷ បង្កងចិញ្ជឹមនាំចូល និងបង្កងនេសាទ ជាផលិតផល​ចំនួន២ប្រកួតប្រជែងផ្ទាល់ជាមួយគ្នាទេ។ យើងខ្ញុំមានផែនការឧទ្ទេសនាមនិង​លក់ ទៅតាមមុខទំនិញពោលខាងលើ​។”

មុននេះ គេហទំព័ររបស់សម្ព័ន្ធភាពជលផលអាមេរិកក៏បានចាត់ទុកថា÷ ផ្នែកឧស្សា
ហកម្មបង្កងក្នុងប្រទេស ត្រូវស្វែងរកដំណោះស្រាយយូរអង្វែង​ដើម្បីរក្សារកម្លាំង ប្រកួតប្រជែង ជំនួសអោយការអំពាវនាវអោយរដ្ឋាភិបាលហូតពន្ធប្រឆាំងការលក់
បង្ខួចតំលៃ ឬ ប្រឆាំងការគាំពារចំពោះមុខទំនិញនាំចូល៕

ប្រតិកម្មទៅវិញ