អង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់ SAITEX -អាហ្វ្រីកខាងត្បូង ២០១៥

Chia sẻ
(VOV)_ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ SAITEX លើកទី១២ ត្រូវបានប្រ​ព្រឹត្តទៅពីថ្ងៃទី២១ដល់ថ្ងៃទី២៣ មិថុនា នៅទីក្រុង Johannesburg របស់អាហ្វ្រីក​ខាងត្បូងដោយមាន
អង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់ SAITEX -អាហ្វ្រីកខាងត្បូង ២០១៥ - ảnh 1
អង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់ SAITEX -អាហ្វ្រីកខាងត្បូង ២០១៥

          (VOV)_ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ SAITEX លើកទី១២ ត្រូវបានប្រ​ព្រឹត្ត
ទៅពីថ្ងៃទី២១ដល់ថ្ងៃទី២៣ មិថុនា នៅទីក្រុង Johannesburg របស់អាហ្វ្រីក​ខាងត្បូង
ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មចំនួនជាងមួយពាន់អង្គភាព មក​ពីប្រ
ទេសចំនួន៣៩ ដែលក្នុងនោះមានវៀតណាម។ សម្ព័ន្ធសមាគម​អង្គភាព​អាជីវកម្ម
តូចនិងមធ្យមហាណូយ បានបើកស្តង់ទំនិញចំនួន៣ នៅផ្សារណាត់ SAITEX 
អាហ្វ្រីខាងត្បូង ២០១៥នេះ ដើម្បីឧទ្ទេសនាមអំពីផលិតផលរបស់អង្គភាពអាជីវកម្ម
ចំនួន២០។ ស្តង់ទំនិញទាំងនេះបានទាក់ទាញអ្នកនាំចូលចំនួនជាង២០០នាក់ពី
អាហ្វ្រីកខាងត្បូងនិង ​ប្រទេសនានា មកស្វែងយល់អំពីគុណភាព​ តំលៃ ​និងបណ្ដា
បែបបទនាំចេញរបស់វៀតណាម។ លោក Le Huy Hoang ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអាហ្វ្រីកខាងត្បូង បានអោយដឹងថា៖ នាពេលខាងមុខ ស្ថានទូតនឹងបន្ត
រួមដំណើរជាមួយអង្គភាពអាជីវកម្មវៀតណាម ផ្តល់​ព័ត៍មានអំពីទីផ្សារ …ជាដើម៕

ប្រតិកម្មទៅវិញ