អង្គការសហប្រជាជាតិអំពាវនាវឱ្យមានការអត់ធ្មត់បន្ទាប់ពីករណីឃាតកម្មលើអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ ខែវិច្ឆិកា អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការអត់ធ្មត់បន្ទាប់ពី ភាពតានតឹងបានកើនឡើងនៅតំបន់មជ្ឈឹមបូព៌ា ដែលពាក់ព័ន្ធនឹងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់លោក Mohsen Fakhrizadeh ។ 
អង្គការសហប្រជាជាតិអំពាវនាវឱ្យមានការអត់ធ្មត់បន្ទាប់ពីករណីឃាតកម្មលើអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ - ảnh 1 រថយន្តរបស់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ Mohsen Fakhrizadeh ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារ (រូបថត៖AFP / VNA)

នៅថ្ងៃដដែលអាល្លឺម៉ង់បានដាស់តឿនឱ្យគ្រប់ភាគីឱ្យមានការអត់ធ្មត់ចៀសវាងភាពតានតឹង កើនឡើង ដែលអាចប៉ះពាល់ដល់ការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ យោងតាមក្រសួងការបរទេសអាល្លឺម៉ង់ថា ប្រការសំខាន់គឺត្រូវថែរក្សាឱកាសចរចាដើម្បីដោះស្រាយជម្លោះតាមរយៈការចរចា។ ក្នុងពេលនេះ ក្រសួងការបរទេសស៊ីរីបានហៅការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ថាជា “អំពើភេរវកម្ម” ហើយបានព្រមានថារឿងហេតុនេះអាចបង្កើនភាពតានតឹងនៅក្នុងតំបន់។ លើសពីនេះទៅទៀតក្រសួងការបរទេស កាតាក៏បានថ្កោលទោសចំពោះករណីឃាតកម្មលើអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់រូបនេះហើយបានជំរុញឱ្យភាគីទាំងអស់អត់ធ្មត់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ប្រទេសនេះ គឺលោក Mohsen Fakhrizadeh ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារដោយគ្រាប់បែកលើរថយន្តនិងការបាញ់រះនៅទីក្រុង Absard ក្នុងតំបន់ Damavand ភាគខាងកើតប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកាផងដែរ៕

ប្រតិកម្មទៅវិញ