ប្រធានស្ថាប័នសិទិ្ធមនុស្សរបស់ អ.ស.ប លោកស្រី Michelle Bachelet |
លោកស្រី Michelle Bachelet បានសម្តែងនូវក្តីព្រួយបារម្ភអំពីការប៉ះទង្គិចគ្នារវាងរដ្ឋាភិបាល និងក្រុមបាតុករ ដែលបានបណ្តាលឲ្យមនុស្សចំនួន ៧០ នាក់ត្រូវបានស្លាប់។ បាតុកម្មទាំងនេះបានចាប់ផ្តើមធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០១៨ ដោយសារ ស្ថានភាពសេដ្ឋកិច្ចមានការលំបាក និងតម្លៃស្បៀងអាហារនិងឥន្ធនៈ កាន់តែកើនឡើងយ៉ាងខ្ពស់ ក្នុងគោលបំណងអំពាវនាវឱ្យធ្វើការផ្តួលរំលំប្រធានាធិ បតី Omar al- Bashir បន្ទាប់ពី ៣ ទសវត្សរ៍នៃការកាន់អំណាច។ កងកម្លាំងសន្តិសុខប្រទេសនេះបានប្រើកាំភ្លើង ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្ក្រាបបាតុកម្ម។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ៨ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntónio Guterres បានឲ្យដឹងថា លោកកំពុងតាមដានយ៉ាងដិតដល់នូវបាតុកម្មព្រមទាំងអំពាវនាវឲ្យភាគីទាំងអស់នៅស៊ូដង់ គប្បីបង្ហាញការអត់ធ្មត់ជាអតិបរមានិងបញ្ចៀសពីអំពើហឹង្សាកកើតឡើងវិញផងដែរ៕