អង្គការសហប្រជាជាតិអំពាវនាវឱ្យផ្ដល់អាទិភាពចម្បងដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

Chia sẻ

(VOVWORLD) - ថ្លែងទៅកាន់សារព័ត៌មាននៅទីក្រុង ញូវយ៉ក លោក Guterres បានសង្កត់ធ្ងន់ថា នេះគឺជាបញ្ហាដែលមានលក្ខណៈស្លាប់រស់ សម្រាប់សុវត្ថិភាព និងការរស់រានមានជីវិតរបស់មនុស្សជាតិ នៅចំពោះមុខផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។ 

អង្គការសហប្រជាជាតិអំពាវនាវឱ្យផ្ដល់អាទិភាពចម្បងដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី ៣ ខែតុលា។ រូបថត៖ THX/VNA

កាលពីថ្ងៃទី ៣ ខែតុលា នៅមុនកិច្ចប្រជុំដែលប្រព្រឹត្តទៅនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP27) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីប អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឡើងសម្លេងអំពាវនាវឱ្យពិភពលោកផ្តល់អាទិភាពដល់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយរួមដៃគ្នាធ្វើសកម្មភាពភ្លាមមួយរំពិច។ ថ្លែងទៅកាន់សារព័ត៌មាននៅទីក្រុងញូវយ៉ក លោក Guterres បានសង្កត់ធ្ងន់ថា នេះគឺជាបញ្ហាដែលមានលក្ខណៈស្លាប់រស់សម្រាប់សុវត្ថិភាព និងការរស់រានមានជីវិតរបស់មនុស្សជាតិ នៅចំពោះមុខផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិចាត់ទុកថា ពិភពលោកត្រូវការប្រទេសអ្នកមានធ្វើការសន្យាយ៉ាងមុតមាំលើការចំណាយប្រាក់ ១០០ ពាន់លានដុល្លារអាមេរិកសម្រាប់សកម្មភាពឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នានា។ លោក Guterres ក៏បានសង្កត់ធ្ងន់ដែរថា ចាំបាច់ត្រូវ ចំណាយប្រហែលពាក់កណ្តាលនៃថវិកាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របខ្លួននិងការស្តារឡើងវិញ ព្រមទាំងជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ ផ្លាស់ប្ដូរទៅប្រើប្រាស់ថាមពលស្អាត។

កិច្ចប្រជុំកំពូល COP27 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ទី ១៨ ខែវិច្ឆិកា នៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប ជាមួយនឹងគោលដៅអាទិភាពមួយនោះគឺលើកទឹកចិត្តប្រទេសអ្នកមាន ដែលជាប្រទេសបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនបំផុត ព្រមទាំងជួយឧបត្ថម្ភកាន់តែច្រើនសម្រាប់ប្រទេសក្រីក្រក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ