អង្គការសហប្រជាជាតិអំពាវនាវឱ្យដោះលែងជនចំណាកស្រុកនិងជនភៀសខ្លួនដែលចាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងប្រទេសលីប៊ី |
ហេតុការណ៍នេះបានកើតឡើងបើទោះបីជាភាគីទាំងពីរដែលចូលរួមការប្រយុទ្ធនេះនៅប្រទេសលីប៊ី បានដឹងច្បាស់អំពីទីតាំងរបស់ជនចំណាកស្រុកនិងជំរុំជនភៀសខ្លួនក៏ដោយ។ នៅក្នុងសេចក្តីជូនដំណឹងទូទៅមួយដែលចេញផ្សាយកាលពីថ្ងៃទី ១២ ខែកក្កដា នាយកនៃអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) របស់អង្គការសហប្រជាជាតិ លោក Antonio Vitorino និងថ្នាក់ដឹកនាំឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់ទុកកិច្ចការពារសិទិ្ធមនុស្សសំរាប់ជនចំណាកស្រុកនិងជនភ្លៀសខ្លួនគឺជាបញ្ហាសំខាន់គួរយកចិត្តទុកដាក់នៅប្រទេសលីប៊ីផងដែរ៕