អង្គការសហប្រជាជាតិស្នើឱ្យរដ្ឋាភិបាលតាលីបង់ លើកលែងការហាមឃាត់បុគ្គលិកស្រី

Chia sẻ
(VOVWORLD) - អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Martin Griffiths បាននិយាយថា នៅក្នុងកិច្ចពិភាក្សាជាមួយពួកតាលីបង់ ការលើកលែងមួយចំនួនត្រូវបានផ្តល់នៅក្នុងវិស័យសុខាភិបាល និងអប់រំ ហើយពួកគេកំពុងពិភាក្សាអំពីលទ្ធភាពនៃការលើកលែងក្នុងវិស័យកសិកម្ម។
អង្គការសហប្រជាជាតិស្នើឱ្យរដ្ឋាភិបាលតាលីបង់ លើកលែងការហាមឃាត់បុគ្គលិកស្រី - ảnh 1ស្ត្រីអាហ្វហ្គានីស្ថាន(រូបថត៖ AP)

អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់លោក Martin Griffiths បាននិយាយនៅថ្ងៃទី ២៥ ខែមករាថា អង្គការកំពុងពិភាក្សាជាមួយមន្ត្រីតាលីបង់ ដើម្បីសម្រេចបាននូវការលើកលែងបន្ថែម ដោយអនុញ្ញាតឱ្យបុគ្គលិកជំនួយស្ត្រីមួយចំនួនមានប្រតិបត្តិការ បន្ទាប់ពីការហាមឃាត់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Martin Griffiths បាននិយាយថា នៅក្នុងកិច្ចពិភាក្សាជាមួយពួកតាលីបង់ ការលើកលែងមួយចំនួនត្រូវបានផ្តល់នៅក្នុងវិស័យសុខាភិបាល និងអប់រំ ហើយពួកគេកំពុងពិភាក្សាអំពីលទ្ធភាពនៃការលើកលែងក្នុងវិស័យកសិកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា អង្គការសហប្រជាជាតិចង់សម្រេចបានកាន់តែច្រើន ដោយមានការលើកលែងចំពោះសេវាអាហារូបត្ថម្ភ ទឹក និងអនាម័យជាអាទិភាព ដើម្បីការពារជំងឺធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភក្នុងអំឡុងពេលវិបត្តិមនុស្សធម៌ធ្ងន់ធ្ងររបស់ប្រទេសនេះ។

មុននោះ ពួកតាលីបង់បានបញ្ជាឱ្យអង្គការក្រៅរដ្ឋាភិបាលបញ្ចប់កិច្ចសន្យាជាមួួបុគ្គលិកស្រីដែលធ្វើការនៅអាហ្វហ្គានីស្ថាន៕

ប្រតិកម្មទៅវិញ