អង្គការសហប្រជាជាតិសង្កត់ធ្ងន់លើតម្លៃនៃទឹកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

Chia sẻ
(VOVWORLD) -  លោកស្រី Sasha Koo-Oshima ក៏បានលើកឡើងពីបញ្ហាកង្វះការវិនិយោគនិងកង្វះទឹកស្អាត ក៏ដូចជាសេវាកម្មពាក់ព័ន្ធនឹងទឹកស្អាតដែលផ្គត់ផ្គង់ជូនដល់ប្រជាជនរាប់ពាន់លាននាក់ផងដែរ។
អង្គការសហប្រជាជាតិសង្កត់ធ្ងន់លើតម្លៃនៃទឹកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ financialexpress)

ទឹកមានគុណតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ជាពិសេសក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ថ្លែងក្នុងឱកាសទិវាទឹកពិភពលោក (ថ្ងៃទី២២ ខែមីនា) អគ្គនាយករងនៃអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លោកស្រី Sasha Koo-Oshima បានសង្កត់ធ្ងន់ថា៖ នៅពេលដែលជំងឺរាតត្បាត សកលកូវីដ-១៩ បានផ្ទុះឡើង ប្រជាជនមួយភាគធំនៅលើពិភពលោក នៅតែមិនទាន់ទទួលបានឧបករណ៍លាងដៃនៅតាមផ្ទះខ្លួនទេ ខណៈដែល "នេះគឺជារបៀបដំបូងគេក្នុងការបង្ការវីរុស SARS-CoV-2" ។ លោកស្រី Sasha Koo-Oshima ក៏បានលើកឡើងពីបញ្ហាកង្វះការវិនិយោគនិងកង្វះទឹកស្អាត ក៏ដូចជាសេវាកម្មពាក់ព័ន្ធនឹងទឹកស្អាតដែលផ្គត់ផ្គង់ជូនដល់ប្រជាជនរាប់ពាន់លាននាក់ផងដែរ៕

ប្រតិកម្មទៅវិញ