អង្គការសហប្រជាជាតិព្រមានអំពីការផុសឡើងនៃលទ្ធិជ្រុលនិយម

Chia sẻ

(VOVWORLD) - ថ្លែងនៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប លោកស្រី Deborah Lyons ចាត់ទុកថា ស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ននេះនៅអាហ្គានីស្ថាន អាចបណ្ដាលឲ្យគ្រោះជួញដូរ គ្រឿងញៀន អាវុធនិងមនុស្សកើនឡើងយ៉ាងខ្លាំង ព្រមទាំងបង្កឡើងហានិភ័យនៃ ការផុសឡើងនៃលទ្ធិជ្រុលនិយមផងដែរ។ 

អង្គការសហប្រជាជាតិព្រមានអំពីការផុសឡើងនៃលទ្ធិជ្រុលនិយម - ảnh 1កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានីកាប៊ុល អាហ្គានីស្ថាន។ (រូបថត៖ AFP/VNA)
បេសកជនពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកបញ្ហាអាហ្គា នីស្ថាន លោកស្រី Deborah Lyons កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានព្រមានថា ការដែល អាហ្គានីស្ថានលិចជ្រៅក្នុងវិបត្តិសេដ្ឋកិច្ច អាចបង្កើន “ហានិភ័យនៃលទ្ធិ ជ្រុលនិយម” ក្នុងតំបន់។
ថ្លែងនៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប លោកស្រី Deborah Lyons ចាត់ទុកថា ស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ននេះនៅអាហ្គានីស្ថាន អាចបណ្ដាលឲ្យគ្រោះជួញដូរ គ្រឿងញៀន អាវុធនិងមនុស្សកើនឡើងយ៉ាងខ្លាំង ព្រមទាំងបង្កឡើងហានិភ័យនៃ ការផុសឡើងនៃលទ្ធិជ្រុលនិយមផងដែរ។ ស្ថានការណ៍ “ជាប់គាំង” នៃវិស័យធនាគារ អាចធ្វើឲ្យការដោះដូររូបិយវត្ថុក្រៅផ្លូវការកើនឡើង ដែលសម្រួលដល់ប្រតិបត្តិការភេរវ កម្ម រត់ពន្ធនិងជួញដូរគ្រឿងញៀន។ តាមលោកស្រី Lyons ចាត់ទុកថា ប្រការនេះនឹង ប៉ះពាល់ដល់អាហ្គានីស្ថានជាដំបូង បន្ទាប់នោះអាចរីករាលដាលលើតំបន់ទាំងមូល៕

ប្រតិកម្មទៅវិញ