កុមារនៅជំរុំជនភៀសខ្លួនក្នុងទីក្រុងម៉ារីបប្រទេសយេម៉ែន (រូបថត៖ AFP / VNA) |
យោងតាមបណ្តាញប្រយុទ្ធប្រឆាំងវិបតិ្តស្បៀងអាហារពិភពលោក (GNAFC) បានឲ្យដឹងថា ភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរបានកើតឡើងនៅតាមប្រទេសចំនួន ៥៥ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ដោយឡែកនៅឆ្នាំ ២០២០ មានមនុស្សចំនួន ២០ លាននាក់ទៀតបានធ្លាក់ខ្លួនក្នុងស្ថានភាពអត់ឃ្លាន បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ ក្នុងរបាយការណ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានវាយតម្លៃថាជម្លោះនិងភាពអត់ឃ្លានកំពុងដើរទន្ទឹមគ្នា។ ពិភពលោកចាំបាច់ត្រូវសហការដោះស្រាយគ្រោះអត់ឃ្លាននិងជម្លោះ។ ការដោះស្រាយគ្រោះអត់ឃ្លានគឺជាមូលដ្ឋានគ្រឹះសម្រាប់ស្ថេរភាពនិងសន្តិភាពផងដែរ៕