អង្គការសហប្រជាជាតិបានអំពាវនាវឲ្យពិភពលោកដោះស្រាយនូវការប្រែប្រួលធាតុអាកាសនិងការបាត់បង់ជីវចម្រុះ

Chia sẻ
(VOVWORLD) - ពិភពលោកចាំបាច់រួបរួមគ្នាដោះស្រាយនូវវិបត្តិពីរទន្ទឹមគ្នា អំពីការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវចម្រុ។ 

ការអំពាវនាវនេះត្រូវបាននាំចេញដោយក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី១០ មិថុនា ក្នុងរបាយការណ៍រួម ដែលបានព្រមានថា វិធានការនានាដើម្បីទប់ស្កាត់ការឡើងកំដៅនៅលើពិភពលោក អាចបំផ្លាញដល់ធម្មជាតិ។

នេះគឺជារបាយការណ៍រួមដំបូងគេ ដោយគណៈកម្មាធិការជីវៈចម្រុះនៃអង្គការសហប្រជាជាតិ(IPBES) និងគណកម្មការអន្តររដ្ឋាភិបាលទទួលបន្ទុកការបម្រែបម្រួលអាកាសធាតុ (IPCC)។

ផ្អែកលើការពិភាក្សាតាមអ៊ិនធឺរណែត រវាងអ្នកជំនាញ IPBES និងអ្នកជំនាញ IPCC របាយការណ៍នេះបានព្រមានថា វិធានការអន្តរាគមន៍មួយចំនួនដែលបានគ្រោងទុកដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅពីភពលោក នឹងមានផលប៉ះពាល់មិនល្អដល់ធម្មជាតិ។ វិធានការទាំងនោះ រួមមានការដាំដើមឈើដើម្បីយកថាមពលជីវសាស្ត្រនៅលើផ្ទៃដីធំៗ ដែលបំផ្លាញប្រព័ន្ធអេកូឡូស៊ី។

អ្នកវិទ្យាសាស្ត្រក៏ប្រឆាំងនឹងការដាំដើមឈើដើម្បីស្រូបយកការបំពុលកាបូននៅក្នុងប្រព័ន្ធអេកូឡូស៊ីជាកន្លែងដែលព្រៃឈើមិនធ្លាប់មានពីមុន ពីព្រោះហេតុការនេះ ច្រើនតែធ្វើឱ្យបំផ្លាញជីវចម្រុះនិងផលិតកម្មស្បៀងអាហារ៕

ប្រតិកម្មទៅវិញ