អង្គការសហប្រជាជាតិជម្រុញឱ្យបណ្តាប្រទេសប្រកាសស្ថានភាពអាសន្នអំពីអាកាសធាតុ

Chia sẻ
(VOVWORLD) - យោងតាមលោកអគ្គលេខាធិការ Guterres កញ្ចប់ស្តារសេដ្ឋកិច្ចដែលត្រូវបានដាក់ឱ្យដំណើរការនៅក្នុងបរិបទនៃការរីក រាលដាលជំងឺរាតត្បាតកូវីដ ១៩ លើទូទាំងពិភពលោក ក៏ជាឱកាសសម្រាប់ប្រទេសនានា។
អង្គការសហប្រជាជាតិជម្រុញឱ្យបណ្តាប្រទេសប្រកាសស្ថានភាពអាសន្នអំពីអាកាសធាតុ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres 

ថ្លែងនៅថ្ងៃទី ១២ ខែធ្នូ បើកសន្និសីទកំពូល ស្តីពីអាកាសធាតុតាមប្រព័ន្ធវីដេអូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា “គ្មាននរណាម្នាក់អាចបដិសេធនូវការពិតដែលថា ពិភពលោកកំពុងប្រឈមមុខនឹងភាពអាសន្ន។ នេះហើយបានជាថ្ងៃនេះខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំមកពី ជុំវិញពិភពលោក នូវសេចក្តីប្រ កាសនូវភាពអាសន្នអំពីអាកាសធាតុនៅក្នុងប្រទេសរបស់ខ្លួន រហូតដល់បន្សាបកាបូន”។

យោងតាមលោកអគ្គលេខាធិការ Guterres កញ្ចប់ស្តារសេដ្ឋកិច្ចដែលត្រូវបានដាក់ឱ្យដំណើរការនៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ លើទូទាំងពិភពលោក ក៏ជាឱកាសសម្រាប់ប្រទេសនានា ដើម្បីពន្លឿនការផ្លាស់ប្តូរទៅអនាគតកាបូនទាប។ ទោះយ៉ាងណាលោកក៏បានព្រមានដែរថា ដំណើរការនេះមិនដំណើរការលឿនទេ។ មេដឹកនាំអង្គការសហប្រជាជាតិបានបញ្ជាក់ថា៖ “រហូតមកដល់បច្ចុប្បន្ននេះ កញ្ចប់ជំនួយសង្គ្រោះនិងសេដ្ឋកិច្ចមានចំនួនច្រើនជាង ៥០% នៃបណ្តាប្រទេសដែលកំពុងរីកចម្រើនលើពិភពលោក (G-២០) គឺជាកញ្ចប់ជំរុញសេដ្ឋកិច្ចត្រូវបានចំណាយទៅលើវិស័យដែលទាក់ទងនឹងការជីកយករ៉ែនិងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ជំនួសឱ្យការចំណាយលើថាមពលកាបូនទាប”។ យោងទៅតាមលោករូបនេះ គឺថា ប្រការនេះមិនអាចទទួលយកបានទេ៕

ប្រតិកម្មទៅវិញ