អង្គការសហប្រជាជាតិ៖ រដ្ឋាភិបាលអ៊ីរ៉ាក់ត្រូវតែទទួលខុសត្រូវការការពារបាតុករដោយសន្តិវិធី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៨ ខែធ្នូ ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Saleh និងតំណាងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះ គឺលោកស្រី Jeanine Hennis-Plasschaert បានបញ្ជាក់ពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការការពារបាតុករដោយសន្តិវិធី។
អង្គការសហប្រជាជាតិ៖ រដ្ឋាភិបាលអ៊ីរ៉ាក់ត្រូវតែទទួលខុសត្រូវការការពារបាតុករដោយសន្តិវិធី - ảnh 1បាតុករប្រមូលផ្ដុំគ្នានៅរដ្ឋធានី បាដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០១៩ (រូបថត៖ AFP/TTXVN) 

  ក្នុងកិច្ចប្រជុំមួយនៅការិយាល័យប្រធានាធិបតីអ៊ីរ៉ាក់ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅអ៊ីរ៉ាក់និងដំណោះស្រាយដែលអាចធ្វើបានដើម្បីជួយការពារសន្តិសុខនិងធ្វើឱ្យប្រទេសមានស្ថេរភាព ក៏ដូចជាគោរពបំណងប្រាថ្នាការធ្វើកំណែទម្រង់របស់ប្រជាជន។ លោកប្រធានាធិបតី Saleh  និងលោកស្រី Hennis-Plasschaert បានអះអាងថា ប្រជាជនអ៊ីរ៉ាក់មានសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី ក៏ដូចជាការទទួលខុសត្រូវរបស់អង្គការរដ្ឋាភិបាលក្នុងការការពារបាតុករ ការពារសន្តិសុខរបស់រដ្ឋនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅបន្ទាប់ពីការបាញ់ប្រហារនាយប់ថ្ងៃទី ៦ ខែធ្នូ នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណរាប់សិបនាក់បានចូលទៅក្នុងទីលាន al-Khalani នៅមជ្ឈមណ្ឌលរដ្ឋធានី Baghdad ហើយបានបាញ់ប្រហារទៅលើហ្វូងបាតុករដែលគ្មានប្រដាប់អាវុធ បានធ្វើឲ្យសំលាប់មនុស្ស ២៣ នាក់៕

ប្រតិកម្មទៅវិញ