អង្គការសុខភាពពិភពលោកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនិងអាស៊ានក្នុងការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាថ្ងៃទី ៦ ខែមីនា ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu បានអញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO)លោក Tedros Adhanom Ghebreyesus ។
អង្គការសុខភាពពិភពលោកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនិងអាស៊ានក្នុងការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត - ảnh 1 ទិដ្ឋភាពនៃជំនួបរវាងឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu និងអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ផ្តល់ជូនដោយក្រុមបេសកកម្មប្រតិភូវៀតណាមនៅហ្សឺណែវ)

ក្នុងជំនួបនេះ លោក Pham Quang Hieu បានជូនដំណឹងអំពីការខិតខំប្រឹងប្រែងនិងវិធានការព្រមៗគ្នារបស់វៀតណាម និងកិច្ចសហប្រតិបត្តិការវៀតណាមនិង   អាស៊ានក្នុងការបង្ការប្រឆាំងនិងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ COVID-19 ។ លោកឧបការីរដ្ឋមន្ត្រីបានស្នើថាអង្គការសុខភាពពិភពលោកបន្តចែករំលែកព័ត៌មាន ផ្តល់ជំនួយខាងបច្ចេកទេសនិងផ្តល់ឧបករណ៍បរិក្ខាសុខាភិបាល ដើម្បីជួយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតនេះ។

រីឯខ្លួនវិញ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO)លោក Tedros Adhanom បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការជាច្រើនយ៉ាងប្រសិទ្ធភាពនិងទាន់ពេលវេលារបស់ប្រទេសវៀតណាម ជាពិសេសគឺការប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់របស់ស្ថាប័ននិងមូលដ្ឋាននានា ក្នុងការជួយគ្រប់គ្រងជំងឺរាតត្បាត Covid-19 ផងដែរ។ លោក Tedros Adhanom  ក៏បានអបអរសារទរចំពោះកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាននិងវៀតណាមប្រកបដោយប្រសិទ្ធភាព ឮដោយបានចាត់ទុកថានេះគឺជាការងារដ៏សំខាន់ណាស់ដើម្បីរួមចំណែកដល់ការគ្រប់គ្រងជំងឺរាតត្បាត COVID-19 ក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ