អង្គការសុខភាពពិភពលោក WHO បង្កើនការវាយតម្លៃចំពោះហានិភ័យបង្កឡើងដោយការរីករាតត្បាត COVID-19

Chia sẻ

(VOVWORLD) -  យោងតាមសេចក្តីជូនដំណឹងថ្មីៗនៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ របស់គណៈកម្មាធិការសុខភាពជាតិ (NHC) នៃប្រទេសចិនបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈមនុស្សជាង ៣៩.០០០ នាក់ដែលត្រូវឆ្លង COVID-19 នោះគឺចំនួន ១៩ នាក់ បានជាសះស្បើយនិងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ។

អង្គការសុខភាពពិភពលោក WHO បង្កើនការវាយតម្លៃចំពោះហានិភ័យបង្កឡើងដោយការរីករាតត្បាត COVID-19 - ảnh 1 នាយកប្រតិបត្តិអង្គការសុខភាពពិភពលោក WHO លោក Michael Ryan

នាថ្ងៃទី ២៨ ខែកុម្ភៈ ជំងឺរាតត្បាតបណ្តាលដោយការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ COVID-19 បានបន្ត រាលដាលយ៉ាងគំហុកពាសពេញពិភពលោក នៅពេលដែល មានប្រទេសចំនួន ៧ បន្ថែមទៀត បានអះអាង ពីករណីឆ្លងដំបូង រួមមាន ហូល្លង់ នីហ្សេរីយ៉ា លីទុយអានី បេឡារុស្ស ញូហ្សេឡែន អាស៊ែបៃហ្សង់ និងម៉ិក ស៊ិក។

យោងតាមសេចក្តីជូនដំណឹងថ្មីៗនៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ របស់គណៈកម្មាធិការសុខភាពជាតិ (NHC) នៃប្រទេសចិនបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈមនុស្សជាង ៣៩.០០០ នាក់ដែលត្រូវឆ្លង COVID-19 នោះគឺបានជាសះស្បើយនិងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ។ ក៏នៅចុងថ្ងៃទី ២៨ ខែកុម្ភះនេះ ចិនដីគោកបានកត់សម្គាល់នូវករណីឆ្លងថ្មី COVID-19 ចំនួន ៤២៧ ករណី និង អ្នកស្លាប់ចំនួន ៤៧ នាក់។ ហេតុដូច្នេះ ចិនបានបញ្ជាក់ថា មនុស្សសរុបចំនួន ៧៩.២៥១ នាក់ត្រូវឆ្លង និងមនុស្សចំនួន ២,៨៣៥ នាក់បានស្លាប់ដោយសារ COVID-19 ផងដែរ។

នៅប្រទេសកូរ៉េខាងត្បូង COVID-19  កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ពោលគឺ នៅត្រឹមថ្ងៃទី ២៨ ខែកុម្ភះ ចំនួនករណីឆ្លងថ្មីនៅក្នុងប្រទេសនេះបានកើនឡើង ៥៩៤ នាក់ ដែលនាំអោយចំនួនអ្នកឆ្លងវីរុស SARS-CoV-2 សរុបដល់ ២.៩៣១ នាក់។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានកំណត់ នៅចុងសប្តាហ៍នេះ និងនៅចុងសប្តាហ៍បន្ទាប់ ដែលជាចំណុចរបត់ដ៏សំខាន់មួយក្នុងការការពារនិងគ្រប់គ្រងជំងឺ។

គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ២៨ ខែកុម្ភះ ចំនួនករណីឆ្លងវីរុស SARS-CoV-2 នៅអ៊ីរ៉ង់បានកើនឡើងដល់ ៨២១ នាក់ ហើយមានអ្នកស្លាប់ ២១ នាក់ និង ៤៦ ករណីបានជាសះស្បើយ។

ក្នុងថ្ងៃដដែល អ៊ីរ៉ាក់បានប្រកាសករណីឆ្លងថ្មី វីរុស SARS-CoV-2 នៅទីក្រុងបាកដាដ ដែលធ្វើឱ្យចំនួននៃការឆ្លង COVID-19 សរុបដល់ ៨ នាក់។ អាជ្ញាធរអ៊ីរ៉ាក់បានអនុវត្តការប្រុងប្រយ័ត្នជាបន្តបន្ទាប់ ដើម្បីការពារការរីករាលដាលនៃជំងឺនេះបន្ទាប់ពីប្រទេសនេះបានបញ្ជាក់ពីករណីឆ្លង COVID-19។

ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធផ្សេងទៀត អាជ្ញាធរសុខាភិបាលអូស្រ្តាលីបានអះអាងមានករណីទី ១ ឆ្លង COVID-19 មិនទាក់ទងនឹងប្រទេសចិនឡើយ។ ភ្នាក់ងារសុខាភិបាល Queensland បានបញ្ជាក់ថា អ្នកជំងឺភេទស្រី អាយុ ៦៣ ឆ្នាំ បច្ចុប្បន្នត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យនៅសាកលវិទ្យាល័យ Gold Coast បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុស SARS-CoV-2។ ត្រូវបានដឹងថា អ្នកជំងឺស្រីរូបនេះ ទើបតែវិលត្រលប់មកពីអ៊ីរ៉ង់។

នៅប្រទេសជប៉ុនវិញ នាថ្ងៃទី ២៨ ខែកុម្ភៈ រដ្ឋាភិបាលខេត្ត Hokkaido បានប្រកាសអាសន្ន ខណៈដែលចំនួនអ្នកឆ្លងវីរុស SARS-CoV-2 នៅតែបន្តកើនឡើងយ៉ាងគំហុក ព្រមទាំងណែនាំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះក្នុងអំឡុងចុងសប្តាហ៍។ នាយប់ថ្ងៃដដែលនេះ ក្រសួងសុខាភិបាលជប៉ុន បានប្រកាសថា ពលរដ្ឋអង់គ្លេសម្នាក់ដែលមានអាយុ ៧០ ឆ្នាំ ជាអ្នកដំណើរនៅលើនាវា Diamond Princess បានទទួលមរណភាពដោយសារការឆ្លងមេរោគ COVID-19។

នាថ្ងៃទី ២៨ ខែកុម្ភៈ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានអោយដឹថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 ក្នុងប្រទេសបានកើនឡើងដល់ ៣៤នាក់ ហើយ ក្នុងចំណោមករណីឆ្លងសរុប ៣៨៨ ករណី។ ទន្ទឹមជាមួយគ្នានេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ នាយកសាកលវិទ្យាល័យវេជ្ជសាស្ត្រ Baqiyatallah របស់អ៊ីរ៉ង់ លោក Alireza Jalali បាននិយាយថា អ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលនៃការបង្កើតវ៉ាក់សាំងនិងថ្នាំព្យាបាល COVID-19។

ក្នុងពេលជាមួយគ្នានេះ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ២៨ ខែកុម្ភៈបានលើកឡើងពីការព្រមានជាសកលអំពីហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា (SARS-nCoV-2) ដល់កម្រិតខ្ពស់បំផុត ដោយចាត់ទុកថា ចំនួនអ្នកឆ្លងជំងឺនៅបន្តកើនឡើង ហើយប្រទេសមួយចំនួនក៏បានទទួលស្គាល់ថា ខ្លួនត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងដោយការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ COVID-19 បណ្តាលដោយវីរុស SARS-nCoV-2 គឺជាការព្រួយបារម្ភច្បាស់លាស់មួយ។ នាយកប្រតិបត្តិអង្គការសុខភាពពិភពលោក WHO លោក Michael Ryan បានប្រកាសពីការបង្កើនកម្រិត ព្រមាននៅកម្រិតសកល មានន័យថា ប្រទេសនានាចាំបាច់ត្រូវចាត់វិធានការខ្លាំងក្លាដើម្បីទប់ទល់នឹងហានិភ័យនៃជំងឺរាតត្បាតនេះ៕

ប្រតិកម្មទៅវិញ