បន្ទាប់ពីបានអនុម័ត ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ នឹងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ពលករវៀត ណាមរាប់រយរាប់ពាន់នាក់ ដែលកំពុងធ្វើការនៅឯក្រៅប្រទេស រួមទាំងគ្រួសារនិងសហគមន៍របស់ពួកគេផង ជាពិសេស នឹងជះឥទ្ធិពលលើការអភិវឌ្ឍនៃការធ្វើចំណាកស្រុកនិងកិច្ចការទំនើបកម្មសេដ្ឋកិច្ចវៀតណាមនាពេលអនាគតផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ នារសៀលថ្ងៃទី ១០ មិថុនា អង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅវៀតណាមអបអររាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការកែលំអប្រព័ន្ធច្បាប់ ដើម្បីធានាការធ្វើចំណាកស្រុកដោយសុវត្ថិភាពនិងមានអត្ថប្រយោជន៍ច្រើនសម្រាប់ពលករចំណាកស្រុក។
យ៉ាងណាមិញ នាយកអង្គការ ILO ប្រចាំនៅវៀតណាម លោកវេជ្ជបណ្ឌិត Chang Hee-lee បានឲ្យដឹងថា ILO សន្យាជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាមក្នុងការលើកកម្ពស់ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព៕