ប្រទេសស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យចូលជាសមាជិកអង្គការ ណាតូ ។( រូបថត៖ AFP/TTXVN) |
នៅថ្ងៃដដែលនោះ ថ្លែងមតិនៅលើប៉ុស្តិ៍ទូរទស្សន៍ TRT Haber ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានឲ្យដឹងថា ការចរចាកាលពីសប្តាហ៍មុនរបស់ទួរគីជាមួយគណៈប្រតិភូហ្វាំងឡង់ និងស៊ុយអែត មិនទាន់ឈានដល់កម្រិតដូចការរំពឹងទុកឡើយ ហើយទីក្រុងអង់ការ៉ាមិនអាចយល់ព្រម អនុញ្ញាតឲ្យប្រទេសទាំងពីរនេះចូលជាសមាជិកណាតូនោះដែរ។ ប្រទេសទួរគីបានចោទប្រកាន់ស៊ុយអែតនិងហ្វាំងឡង់ ពីការគាំទ្រផ្នែកហិរញ្ញវត្ថុនិងនយោបាយចំពោះក្រុមប្រដាប់អាវុធ "គណបក្សពលករឃើដ" (PKK) ដែលរដ្ឋាភិបាលទួរគីដាក់នៅក្រៅរង្វង់ច្បាប់៕