អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala fjlEg ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ |
នៅក្នុងកិច្ចប្រជុំអស់រយៈពេលបួនថ្ងៃនេះ សមាជិក WTO បានពិភាក្សាអំពីបញ្ហាមួយចំនួន ដូចជាការលើកលែង TRIPS (ទិដ្ឋភាពដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មនៃកម្មសិទ្ធិបញ្ញា) សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការឆ្លើយតបទៅនឹងជំងឺរាតត្បាត ការឧបត្ថម្ភធនលើវិស័យជលផល កសិកម្ម សន្តិសុខនិងស្បៀងអាហារ ក៏ដូចជាកំណែទម្រង់សម្រាប់ WTO និងអាទិភាពរបស់អង្គការនេះនាពេលអនាគតផងដែរ។
អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ដូចជាជំងឺរាតត្បាត កង្វះខាត់ស្បៀងអាហារ ការប្រែប្រួលអាកាសធាតុ និងជម្លោះក្នុងតំបន់។ ដូច្នេះ ភាគីទាំងអស់ត្រូវសម្របសម្រួលជាមួយគ្នា ដើម្បីជំនះរាល់ការលំបាកសាកល្បង៕