អង្គការ UNESCO ប្រារព្ធខួបលើកទី ៧៥

Chia sẻ

(VOVWORLD) - នៅថ្ងៃទី ១២ ខែវិច្ឆិកា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានប្រារព្ធខួបលើក ទី ៧៥ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ក្នុងទីក្រុងប៉ារីស ដោយមានការចូលរួមពីប្រមុខរដ្ឋនិងសកម្មជនចលនាសង្គម រួមទាំងសិល្បករអន្តរជាតិល្បីឈ្មោះជាច្រើន។

អង្គការ UNESCO ប្រារព្ធខួបលើកទី ៧៥ - ảnh 1អង្គការ UNESCO ប្រារព្ធខួបលើកទី ៧៥

ថ្លែងក្នុងពិធី អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានវាយតម្លៃថា ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ UNESCO គឺជាស្ពានដ៏សំខាន់មួយ ដើម្បីតភ្ជាប់វប្បធម៌និងប្រជាជាតិនានា ឱ្យមានការសន្ទនាគ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែល្អជាង និងការពារផែនដីឱ្យកាន់តែប្រសើរជាង ជំរុញរាល់គំនិតផ្តួចផ្តើមវិទ្យាសាស្ត្រប្រកបដោយមហិច្ឆតា ហើយប្រការនេះទាំងអស់នេះនឹងកាន់តែមានសារៈសំខាន់ នៅពេលដែលមនុស្សជាតិឈានចូលដល់ដំណាក់កាលពោរពេញទៅដោយបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក។ ក្រៅពីមតិរបស់មេដឹកនាំពិភពលោកដែលបានកោតសរសើរចំពោះការរួមចំណែកនិងតួនាទីរបស់អង្គការយូណេស្កូក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមក ការប្រារព្ធខួបលើកទី ៧៥ របស់អង្គការយូណេស្កូក៏ត្រូវបានកត់សម្គាល់ដោយការសម្តែងសិល្បៈរបស់សិល្បៈករល្បីឈ្មោះជាច្រើន មកពីបណ្តាប្រទេសអារ៉ាប់ បាលកាល ឡាតាំង និងប្រទេសឥណ្ឌា។ នៅយប់ថ្ងៃទី ១២ ខែវិច្ឆិកា ប៉ុម Eiffel ក្នុងទីក្រុងប៉ារីស ដែលមានទីតាំងនៅជាប់នឹងទីស្នាក់ការរបស់ UNESCO ក៏បានបំភ្លឺស្លាកសញ្ញា និងអក្សរ UNESCO អស់រយៈពេលជាង ៣ ម៉ោង ដើម្បីអបអរសាទរថ្ងៃបង្កើតអង្គការនេះ៕

ប្រតិកម្មទៅវិញ