អង្គការ NATO បញ្ជាក់ពីការសាងសង់ឃ្លាំងអាវុធសម្រាប់កងទ័ពអាមេរិកនៅក្នុង​​ប្រទេសប៉ូឡូញ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ ខែមីនា អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) បានបញ្ជាក់ពីផែនការសាងសង់ឃ្លាំងស្តុកសម្រាប់សម្ភារៈយោធាអាមេរិកនៅប៉ូឡូញ។
អង្គការ NATO បញ្ជាក់ពីការសាងសង់ឃ្លាំងអាវុធសម្រាប់កងទ័ពអាមេរិកនៅក្នុង​​ប្រទេសប៉ូឡូញ - ảnh 1 អង្គការ NATO បញ្ជាក់ពីការសាងសង់ឃ្លាំងអាវុធសម្រាប់កងទ័ពអាមេរិកនៅក្នុងប្រទេសប៉ូឡូញ (រូបថតឧទាហរណ៍)

យោងតាមកាសែត Wall Street Journal បានឲ្យដឹងថា ឧបករណ៍ឃ្លាំង     សម្ភារៈយោធាដែលមានទឹកប្រាក់ចំនួន ២៦០ ពាន់លានដុល្លារអាមេរិកនេះនឹងត្រូវបានសាងសង់នៅ Powidz ដែលមានចម្ងាយពីរដ្ឋធានី  Vacsavaប្រមាណ ២០០ គីឡូម៉ែត្រភាពខាងលិច ហើយវានឹងជាកន្លែងផ្ទុករថពាសដែកគ្រាប់រំសេវ និងអាវុធសម្រាប់កងពលតូចមួយ។ ការសាងសង់នោះគ្រោងនឹង ចាប់ផ្តើមនៅចុងឆ្នាំនេះ ហើយនឹងបញ្ចប់បន្ទាប់ពីរយៈពេល ២ ឆ្នាំ។

គួរបញ្ជាក់ថា អង្គការ NATO កំពុងពង្រឹងការការពារនៅតាមបណ្តោយឆ្នេរខាងកើត បន្ទាប់ពីប្រទេសរុស្ស៊ីបានបញ្ចូលឧបទ្វីប Crimea នៅឆ្នាំ ២០១៤ ។ នាបច្ចុប្បន្ន អាមេរិកមានទាហានចំនួន ៤ ពាន់នាក់ ដែលកំពុងឈរជើងនៅប៉ូឡូញក្នុងក្របខ័ណ្ឌរបស់អង្គការ NATO ៕

ប្រតិកម្មទៅវិញ