|
ស្ថានីយខួង Haiyan Shiyou ៩៨១ |
(VOV)_អង្គការfrancophonie បានជូនការកំណត់ទូតចំពោះគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ(UNESCO)
នៅទីក្រុងបារីស(បារាំង) ដើម្បីសម្ដែងនូវការព្រួបារម្ភយ៉ាងខ្លាំងក្លាចំពោះភាពតាន
តឹងនាបច្ចុប្បន្ននៅលើសមុទ្រខាងកើត ដោយសារចិនបានដាក់ស្ថានីយខួង Haiyan
Shiyou ៩៨១ ក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀត
ណាម។ ក្នុងការកំណត់ទូតនេះ អង្គការបានអំពាវនាវភាគីទាំងឡាយត្រូវអត់ធ្មត់ ដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី តាមការចរចារនិងដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។
មុននោះ នាថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០១៤ UNESCO ក៏បានជូនការកំណត់ទូតចំពោះគណៈប្រតិភូវៀតណាមប្រចាំនៅUNESCO ដោយអះអាងថា៖ រួមជាមួយអគ្គលេខាធិការអង្ការសហប្រជាជាតិ UNESCO សម្ដែងនុវការព្រួយបារម្ភចំពោះភាពតានតឹងដែលកើនឡើងនៅសមុទ្រខាងកើត និងអំពាវនាវអោយភាគីទាក់ទិននានាត្រូវ អត់ធ្មត់ដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី តាមការចរចារនិងផ្អែកទៅលើការ
គោរពច្បាប់អន្តរជាតិ ដែលក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិ៕