អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទទួលជួបសន្ទនាជាមួយមេបញ្ជាការរងការពារជាតិចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង

Chia sẻ
(VOVworld) - នាយឧត្តមសេនីយ៍ Do Ba Ty បានស្នើរ
ឲ្យភាគីទាំងពីរយកចិត្តទុកដាក់ដល់ការជំរុញកិច្ចសហ
ប្រតិបតិ្តការប្រកបដោយប្រសិទ្ធិភាពលើវិស័យសន្តិ
សុខសមុទ្រ បណ្ដុះបណ្ដាល សន្តិសុខបណ្ដាញអ៊ីន
ធឺណែតនិងបច្ចេកវិទ្យាព័ត៌មាន។
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទទួលជួបសន្ទនាជាមួយមេបញ្ជាការរងការពារជាតិចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង - ảnh 1
ទិដ្ឋភាពនៃជំនួបសន្ទនានេះ (រូបថត៖qdnd.vn)

(VOVworld) - នាព្រឹកថ្ងៃទី៤ វិច្ចិកា នៅជំនួបសន្ទនាជាមួយមេបញ្ជាការរងការពារជាតិ
ចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង នាយឧត្តមសេនីយ៍កងទ័ពជើងអាកាស
Stuart Peach ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម​ អគ្គ
សេនាធិការកងទ័ពប្រជាជនវៀតណាម នាយឧត្តមសេនីយ៍ Do Ba Ty បានស្នើរឲ្យ
ភាគីទាំងពីរយកចិត្តទុកដាក់ដល់ការជំរុញកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិ
ភាពលើវិស័យសន្តិសុខសមុទ្រ បណ្ដុះបណ្ដាល សន្តិសុខបណ្ដាញអ៊ីនធឺណែតនិង
បច្ចេកវិទ្យាព័ត៌មាន។ក្រៅពីនោះ ភាគីទាំងពីរគប្បីបន្តសហប្រតិ បតិ្តការលើវិស័យ
មនុស្សធម៌នានាដូចជា ស្វែងរកជួយសង្គ្រោះ ពេទ្យទ័ព ជំនះ ពុះពារលើផលវិបាក
ដោយគ្រាប់បែកម៉ីននៅសេសសល់ក្រោយពីសង្គ្រាមនៅវៀតណាម រួមចំណែកក្នុង
សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពរួម។នាពេលខាងមុខនេះ
ភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវអនុស្សរណៈយោគយល់ស្ដីពី
កិច្ចសហប្រតិបតិ្តការការពារជាតិទ្វេភាគីដែលក្រសួង ការពារជាតិនិងកងទ័ពនៃ
ប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែវិច្ចិកា ឆ្នាំ ២០១១​ ព្រមទាំងបង្កើនការ
ផ្លាស់ប្ដូរ ឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបតិ្តការផ្សេងៗទៀត
ឲ្យបានសមស្របនឹងក្របខ័ណ្ឌទំនាក់ទំនងដៃគូ យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ
ផងដែរ៕

ប្រតិកម្មទៅវិញ