អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សព្រមានអំពីជំលោះនៅភាគខាងកើតអ៊ុយក្រែន

Chia sẻ

Vovworld-នាថ្ងៃទី២៨កក្កដា អគ្គស្នងការអង្គការសហប្រជាជាតិទទួល​បន្ទុកអំពីសិទ្ធិមនុស្សលោកស្រី Navi Pillay បានឡើងសម្លេងព្រមាន
អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សព្រមានអំពីជំលោះនៅភាគខាងកើតអ៊ុយក្រែន - ảnh 1
អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកអំពីសិទ្ធិមនុស្សលោកស្រី Navi Pillay (UN)

        Vovworld-នាថ្ងៃទី២៨កក្កដា អគ្គស្នងការអង្គការសហប្រជាជាតិទទួល​បន្ទុក
អំពីសិទ្ធិមនុស្សលោកស្រី Navi Pillay បានឡើងសម្លេងព្រមានការបង្កើនភាពតាន
តឹងនៅដំបន់ភាគខាងកើតអ៊ុយក្រែនខណៈដែលកងទ័ពរដ្ឋាភិបាលនិង​កំលាំង
ប្រឆាំងរដ្ឋាភិបាលសុទ្ធតែប្រើប្រាស់អាវុធធុនធ្ងន់រួមមានរថក្រោះរថតង់និងកាំជ្រួច។

ខណៈពេលនោះកងទ័ពអ៊ុយក្រែននាថ្ងៃទី២៨កក្កដាបានប្រកាសប៉ះទង្កិចជាមួយ
ជនប្រដាប់អាវុធនៅដំបន់ភាគខាងកើតដើម្បីដណ្ដើមការត្រួតពិនិត្យទីរួមស្រុកមួយ
ចំនួនជុំវិញកន្លែងធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines។

        នាថ្ងៃដដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ពាក្យសម្តីរបស់អ្នក​នាំពាក្យក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន Andriy Lysenko បានឲ្យថា លទ្ធផល​វិភាគ​ប្រអប់ខ្មៅរបស់យន្តហោះ MH17 សឲ្យឃើញថាយន្តហោះនេះត្រូវផ្នែក​គ្រាប់​កាំភ្លើងជាច្រើនពីករណីផ្ទុះកាំជ្រួចនិងត្រូវធ្លាក់៕

ប្រតិកម្មទៅវិញ