អគ្គលេខាលោក Nguyen Phu Trong ផ្ញើរសារទូរលេខថ្លែងអំណរគុណចំពោះ ប្រធានរដ្ឋគុយបាលោក Raul Castro

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី៣០ មីនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Santiago De Cuba បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅគុយបា។ 
អគ្គលេខាលោក Nguyen Phu Trong ផ្ញើរសារទូរលេខថ្លែងអំណរគុណចំពោះ ប្រធានរដ្ឋគុយបាលោក Raul Castro - ảnh 1

អគ្គលេខាលោក Nguyen Phu Trong ប្រគល់គ្រឿងឥស្សៈរិយយសផ្កាយាសជូនចំពោះប្រធានរដ្ឋគុយបាលោក Raul Castro (រូបថត៖ TTXVN)


អគ្គលេខាលោក Nguyen Phu Trong បានផ្ញើរសារទូរលេខថ្លែង អំណរគុណចំពោះលេខាទី១ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបាលោក Raul Castro Ruz។ 

       លោកអគ្គលេខាបានថ្លែងអំណរគុណដ៏ស្មោះត្រង់ជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនគុយបាជាភាតរៈ អំពីការទទួលយ៉ាងមហោឡារឹកនិងស្និទ្ធស្នាល ក្នុងអំឡុងដំណើរទស្សនកិច្ច។ លោក Nguyen Phu Trong បានជូនពរប្រជាជន គុយបាជាភាតរៈ ក្រោមការដឹកនាំយ៉ាងឈ្លាសវៀងវៃរបស់បក្សកុម្មុយនិស្តគុយបា បន្តទទួលបានសមិទ្ធិផលធំធេងជាងទៀត ក្នុងបុព្វហេតុធ្វើបច្ចុប្បន្នកម្មរូប សណ្ឋានសេដ្ឋកិច្ចសង្គម និងកសាងប្រទេសគុយបាសង្គមនិយមប្រកបដោយ វិបុលភាពនិងចីរភាព។

        មុននោះ នាព្រឹកថ្ងៃទី៣០ មីនា អគ្គលេខាលោក Nguyen Phu Trong និង គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានី La Habana បំពេញ ទស្សនកិច្ចទៅទីក្រុង Santiago De Cuba ដែលធ្លាប់ជារដ្ឋធានីដំបូងនៃ ប្រទេសនេះ៕

ប្រតិកម្មទៅវិញ