អគ្គលេខាលោក Nguyen Phu Trong ថ្លែងមតិនៅពិធីនេះ |
អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong និងឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung។
ថ្លែងមតិនៅទីនេះ អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ផ្នែកសំណង់គួរតែបន្តលើកកំពស់លទ្ធភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ផ្លាស់ប្ដូរថ្មីការគិតគូរក្នុងការងារសេនាធិការសំដៅសុក្រិតប្រព័ន្ធច្បាប់សំណង់ឲ្យបានសមស្របនឹងដំណាក់កាលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនីមួយៗនិងការធ្វើសមាហរណកម្មអន្តរជាតិ។
ទន្ទឹមនឹងនោះ ផ្នែកសំណង់ត្រូវទាក់ទងអភិក្រមនិងអនុវត្តឲ្យបានស្ទាត់ជំនាញនូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា សំដៅឆ្លើយតបនឹងតម្រូវការសាងសង់ក្នុងប្រទេស ពិសេសគឺចំពោះសំណង់សំខាន់ថ្នាក់ជាតិនិងទាមទារឲ្យមានបច្ចេកទេស ខ្ពស់។ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖
“បន្តសុក្រិតប្រព័ន្ធច្បាប់ គោលនយោបាយ ដើម្បីទីផ្សារអចលនទ្រព្យប្រតិបត្តិប្រកបដោយស្ថិរភាព តម្លាភាព ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ពិសេសគឺធនធានដីធ្លី រួមចំណែកពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងជំរុញកំណើន។ ត្រូវចាត់ទុកការអភិវឌ្ឍលំនៅដ្ឋានសំរាប់ប្រជាជនគឺសសរទ្រូងមួយនៃគោលនយោបាយសុខុមាលភាពសង្គម ក្នុងនោះសម្រេចឲ្យបានឆាប់រហ័សនូវការជួយឧបត្ថម្ភផ្ដល់លំនៅដ្ឋានជូនជនមានគុណូបការៈ បង្កើតការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាក្នុងការកសាងលំនៅដ្ឋានសំរាប់ជនក្រីក្រនៅទីក្រុងនិងជនបទ”៕